(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការបិទបញ្ចប់ នៃការដោះស្រាយបញ្ហាមួយចំនួនរបស់អាជីវករផ្សារព្រែកដំបូក ស្ថិតក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បន្ទាប់ពីសម្របសម្រួលអស់រយៈពេល៤ខែ ធ្វើឲ្យអាជីវករភាគច្រើនបានព្រមព្រៀងទទួលយកតាមការដោះស្រាយរបស់រដ្ឋបាលខេត្ត។

សេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ដើម្បីបង្កបរិយាកាសងាយស្រួលក្នុងការលក់ដូររបស់អាជីវករ និងការបញ្ចប់ជម្លោះនៅក្នុងផ្សារព្រែកដំបូក លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វើការណែនាំនូវ៨ចំណុចផងដែរ។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម៖