(ស្វាយរៀង)៖ លោក ខាត់ សារ៉ាត់ នាយប៉ុស្តិ៍ព្រំដែនអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិបាវិតខេត្តស្វាយរៀង ដែលត្រូវជាប្អូនថ្លៃសម្តេចក្រឡាហោម ស ខេង បានទទួលមរណភាពកាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ដោយរោគា។ នេះបើយោងតាមមន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិបាវិតបានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថ្ងៃនេះ។

បើតាមមន្ត្រីច្រកទ្វារ លោក ខាត់ សារ៉ាត់ បានតស៊ូនឹងជំងឺរ៉ាំរ៉ៃរបស់គាត់រយៈពេលជាច្រើនឆ្នាំមកហើយ រហូតទៅព្យាបាលនៅក្រៅប្រទេស ក៏មិនបានធូរស្បើយដែរ។

សូមបញ្ជាក់ថា លោក ខាត់ សារ៉ាត់ មកជំនួសតំណែងលោក អ៊ឹង សុងយូ នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិតចាស់ក្នុងអំឡុងឆ្នាំ២០១៤៕