(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច ស្ដីពី ការបង្កើតអនុគណៈកម្មការ ចំពោះកិច្ចសម្រាប់ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបុគ្គលិកមន្ត្រីរាជការ ក្រសួងសេដ្ឋកិច្ច។
សេចក្ដីសម្រេច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួង ជាប្រធាន, លោក មាស សុខសេនសា អគ្គលេខាធិការក្រសួង និងលោក ហួត ពុំ អនុរដ្ឋលេខាធិការ ជាអនុប្រធាន ព្រមទាំងសមាជិកជាច្រើននាក់ផ្សេងទៀត៕
ខាងក្រោមនេះ ជាសេចក្ដីសម្រេច របស់ក្រសួងសេដ្ឋកិច្ច ដែលមានខ្លឹមសារទាំងស្រុង៖