
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
កម្លាំងនគរបាលខណ្ឌឫស្សីកែវ ចុះបង្ក្រាបករណីចែកចាយគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតថ្នាំ៣៨កញ្ចប់
01-03-2016 16:51
(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ ដឹកនាំបញ្ជាផ្ទាល់ពីលោក ទៀង ចាន់សារ អធិការខណ្ឌនៅរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦នេះ បានដឹកនាំកម្លាំងនគរបាល ចុះបង្ក្រាបករណីចែកចាយគ្រឿងញៀន នៅភូមិលូ សង្កាត់ស្វាយប៉ាកដោយឃាត់ខ្លួន ជនសង្ស័យ២នាក់ និងដកហូតថ្នាំ៣៨កញ្ចប់។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា ជនសង្ស័យទី១ឈ្មោះ វៀង តាយ អាយុ១៧ឆ្នាំ មុខរបមិនពិតប្រាកដ និងទីឈ្មោះ សុខស្រីវី អាយុ១៨ឆ្នាំ មុខរបមិនពិតប្រាកដស្នាក់នៅ ផ្ទះកើតហេតុខាងលើ។
ក្រោយការចុះបង្ក្រាបជនសង្ស័យទាំង២នាក់ និងថ្នាំ៣៨កញ្ចប់ត្រូវបាន បញ្ជូនទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌដើម្បី ចាត់ការបន្តទៀត៕
Posted by Sheet on Tuesday, March 1, 2016