(ភ្នំពេញ)៖ នៅរសៀលថ្ងៃនេះ Facebook សកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិ បានបន្តទម្លាយសារសម្លេងឆ្លងឆ្លើយរវាងលោក កឹម សុខា ជាមួយយុវតីវ័យក្មេងម្នាក់ ដែលគេដឹងថា មានឈ្មោះ ស្រីមុំ ដោយថ្លែងសាសងអំពីការរួមភេទ ដោយប្រើពាក្យសម្តីអសីលធម៌ និងអសុរោះលោងលោមស្នេហ៍។
ក្រៅពីសារសម្លេងឆ្លងឆ្លើយ និងម្ចាស់ Facebook ឈ្មោះ «រឿងពិត CNRP» បានសរសេរយ៉ាងដូច្នេះថា៖
ថ្ងៃនេះ ខ្ញុំសូមទម្លាយនូវរឿងអាស្រូវស្នេហាលួចលាក់ ការប្រព្រឹត្តអំពើអនាចារ ប្រើពាក្យសម្តីអសុរោះលោងលោមស្រីស្នេហ៍ឈ្មោះ ស្រីមុំ ជាមួយនឹងការបញ្ជាក់របស់លោក កឹម សុខា ថា រូបគាត់ពីរថ្ងៃរួមរ័ក្សជាមួយស្រីមុំដប់ដង ដូចអ្វីដែលលោកបាននាំស្រីមុំជិះយន្តហោះទៅរួមរ័ក្សគ្នា យ៉ាងសប្បាយភ្លឺតភ្លើននៅបាងកកប្រទេសថៃកាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ។
ខាងក្រោមនេះជាសម្លេងសាសងរវាងលោក កឹម សុខា និងស្រីស្នេហ៍៖
ជម្រាបសួរបង។ ក្រោកពីដំណេកហើយឬនៅ? ងើបហើយបង។ ត្រជាក់ទេ? ត្រជាក់ណាស់បងអើយ។ អត់មានអីអោបមែនទេ? ហ្នឹងហើយនៅម្នាក់ឯង។ ចង់ឱបទេ? អូយទៅមិនបាច់ទេ។ ចង់ឬអត់? បើចង់ មកឥឡូវឬអត់? អត់ទេបងទៅកំពង់ឆ្នាំង។ ហឺឃើញទេ បើមិនអាចម៍កុំឱ្យឆ្កែអរ។ អញ្ចឹងហ្នឹងឆ្កែមែនទេ? មនុស្សទេមិនមែនឆ្កែទេ។ ចង់ថាគេឆ្កែមែនហ្នឹង? អត់ទេថាមនុស្ស ទេព្តា ទេពអប្សរ ទេពអប្សររបស់បង។ អូហូ មិនបាច់បញ្ជោរទេបងឯងនោះ។ ទេពអប្សររបស់ខ្ញុំ អាចម៍គោរបស់គេ។ ថ្ងៃហ្នឹងបងរតនាថាយកអាំង ប៉ាវមកឱ្យខ្ញុំ។ អញ្ចឹងហេ? ហ្នឹងហើយ។ ហឺគាត់នៅភ្នំពេញតើថ្ងៃនេះ។ ម្សិលមិញទៅខេត្តកណ្តាលជាមួយ ខ្ញុំ។ គាត់ប្រាប់ដែរតើថា ម្សិលមិញគាត់ទៅប្រជុំ ជាមួយបងឯង ហើយថ្ងៃណា បងឯងមកវិញ? វិលល្ងាច ទេតើ។ អញ្ចឹងហេ? ស្អែកមានកម្មវិធីនៅភ្នំពេញជាមួយទូតអាមេរិក។ ចឹងខ្ញុំអត់បានអាំងប៉ាវទេមែនទេ? ហូស អាំងប៉ាវស្អីគ្នាឯងនោះ ខ្ញុំមិនមែនចិន ខ្ញុំអត់ចេះដើរចែកចាយអីទេ។ ហ៊ឹស អូនមិនមែនថាឱ្យបងឯង ដើរចែកចាយឯណា។ ខ្ញុំមានចិនស្អីខ្ញុំ ខ្ញុំអត់ចិនផង ខ្ញុំត្រឡប់ត្រឡុយតើ ត្រឡប់ត្រឡុយជាមួយអាមុំឯងហ្នឹង។ ហ៊ឹង បងឯងចេះតែអញ្ចឹង។
ហ្អាក...អត់ឱ្យគេត្រឡប់ត្រឡុយជាមួយទេហេ? ចង់ត្រឡប់ត្រឡុយជាមួយអ្នកណា ត្រឡប់ទៅ តែកុំមកត្រឡប់ជាមួយខ្ញុំ។ អូ ចុះថ្ងៃមុននោះ មិនត្រឡប់ត្រឡុយទេហេ។ ហឺ ត្រឡប់ត្រឡុយ អញ្ចឹងបងឯងពេលល្ងាចបានមកវិញមែនទេ? ល្ងាចមកវិញចាំថ្ងៃណាស្រួលចាំនាំគ្នាទៀត កុំអាលបង្ខំ។ ចា។ កុំអាលបង្ខំយូរៗម្តងបានហើយ តែញាប់ពេកហ្នឹងនាំតែបញ្ហា យូរៗទៅបាននឹក តែញាប់ពេកលែងនឹកហើយ។ ហេ ញាប់អញ្ចឹងបានល្អ។ ញាប់ៗដូចនៅបាងកកអញ្ចឹងហេ? ហ៊ឹស។ ពីរថ្ងៃដប់ដងអញ្ចឹងហេ? ហ្នឹងហើយ។ ចង់អញ្ចឹងហេ? អូខេ អត់អីទេអញ្ចឹងបានហើយ។ អត់អីទេបងនិយាយមក៕ (សូមស្តាប់សម្លេង)៖
រឿងអាស្រូវផ្លូវភេទ៖ Facebook បន្តទម្លាយសារសម្លេងអនាចារ អសីលធម៌ របស់លោក កឹម សុខា និយាយអំពីការរួមភេទ
Posted by Fresh News on Tuesday, March 1, 2016