(​បា​សេ​ឡូ​ណា​)៖ នៅ​ថ្ងៃ​ទី ២១ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នា​ទីក្រុង​បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ ក្នុង​ស​ន្និសិទ​ពិ​ព័​រណ៌​ផ្នែក​បច្ចេកវិទ្យា គមនាគមន៍ និង​ទូរ​សព្ទ័​កម្រ​តិ​ពិភពលោក​ប្រចាំ​ឆ្នាំ ២០១៦ (WMC 2016) ក្រុមហ៊ុន Huawei បានដាក់​សម្ពោធ Tablet ថ្មី​របស់​ខ្លួន​គឺ Huawei Matebook ដែល​ជា​ឧបករណ៍ ២​រួម​គ្នា​តែ​មួយ ពោល​គឺជា Tablet ផង និង​ជា​កំព្យូទ័រ​ផង ដែល​ត្រូវ​បាន​រចនា​ឡើង​យ៉ាង ពិសេស​សម្រាប់​អ្នក​ប្រើប្រាស់​ដែលជា​អ្នក​ប្រកប​មុខរបរ​ជំនួញ​។ ការ​រចនា​ឡើង​ក្រោម​បទពិសោធ ជោគជ័យ​របស់ Huawei ដើម្បី​ធ្វើឲ្យ​ឧបករណ៍​នេះ​មាន​ភាព​ប្រណីត និង​មាន​សមត្ថភាព​ខ្ពស់​បំផុត​នោះ Huawei Matebook គឺជា​ឧបករណ៍​មាន​មុខងារ​មានគុណ ប្រយោជន៍​យ៉ាងច្រើន ដែល​រួមផ្សំ​ទាំង​ភាពងាយស្រួល​ក្នុង​ការ​ដាក់​តាម​ខ្លួន ទាំង​ប្រសិទ្ធិភាព​នៃ​ការប្រើ ប្រា​ស់ទាំង​សម្រាប់​ធ្វើ​ការងារ និង​លេង​កម្សាន្ត​ផងដែរ​។

​លោក Richard Yu ដែល​ជា​អគ្គនាយក​ប្រតិបត្តិ​ជាន់ខ្ពស់ ក្រុមហ៊ុន Huawei ផ្នែក Consumer Business Group បាន​ថ្លែងថា «​ជាមួយនឹង tablet នេះ Huawei កំពុងតែ​បង្ហាញ​នូវ​សក្តានុពល​ភាព​នៃ​ការ​រចនា និង​គុណភាព​នៃ​ការផលិត​ដោយ​នាំយក​នូវ​ផលិតផល​ដែល​រចនា​ឡើង​យ៉ាង​ប្រណីត​ទៅ​កាន់​ទីផ្សារ ដែល tablet នេះ​ផ្តល់​នូវ​មុខមាត់​ថ្មី​ដល់​ការធ្វើ​ជំនួញ ហើយ​ដែល​អាច​ត​ភ្ជាប់​ជាមួយ​ឧបករណ៍​ផ្សេងៗ​បាន​ស្ទើ​គ្រប់ កាលៈទេសៈ​»​។ លោក​បន្ត​ទៀត​ថា «Huawei បាន​ទទួល​ភាពជោគជ័យ​ក្នុង​ការនាំយក​នូវ​បទពិសោធ​នៃ យល់ដឹង និង​ភាព​ឥតខ្ចោះ ដើម្បី​រចនា​ឡើង​នូវ​ផលិតផល​ឧបករណ៍​ចល័ត​ដែល​ទាំង​គុណភាព និង​ការ​រចនា ល្អ​ដាច់​គេ សម្រាប់​បម្រើ​ទីផ្សារ អតិថិជន​ប្រកប​មុខ​ជំនួញ តាមរយៈ​ការនាំយក​នូវ​ឧបករណ៍​ដែល​មាន សមត្ថភាព​ខ្ពស់​សម្រាប់​ធ្វើ​ការងារ និង​មាន មុខងារ​កម្សាន្ត​អារម្មណ៍​ជាច្រើន​ផងដែរ​»​។

​កម្រាស់​ស្តើង​អស្ចារ្យ - Tablet ដ៏​ថ្មី​សន្លាង​ជាមួយនឹង​ការ​រចនា​ទំនើប​ទាន់សម័យ​
​ជាមួយនឹង​ការច្របាច់បញ្ចូល​គ្នា​រវាង​មុខងារ​ទូរស័ព្ទ​ចល័ត​ដែល​មាន​សមត្ថភាព​ខ្ពស់ និង​មុខងារ​កម្មវិធី​ដ៏ សម្បូរ​របស់ កំព្យូទ័រ laptop នោះ Matebook ត្រូវបាន​រចនា​ឡើង​ជាមួយ​នឹង​ភាព​ទាក់ទាញ​មិនអាច ប្រកែក​បាន​។ រចនា​ឡើង​ជាមួយ​កម្រាស់​ដ៏​ស្តើង និង​រលោង​ចែងចាំង tablet នេះ​ត្រូវបាន​បំពាក់​ដោយ​តួ អាលុយមីញ៉ូម គុណភាព ខ្ពស់​ដែល​ផ្តល់​នូវ​ភាព​ប្រណីត និង​ទាន់សម័យ កម្រាស់​ដ៏​ស្តើង និង​ទម្ងន់​ដ៏​ស្រាល​ត្រឹមតែ ៦៤០​ក្រាម នោះ​ធ្វើឲ្យ​អ្នក​ប្រើប្រាស់​មាន​ភាពងាយស្រួល​ក្នុង​ការ​ដាក់​តាម​ខ្លួន​។

​ស្រោម​ក្តារ​ចុច ក្តារ​ចុច និង Touchpad - បង្កើត​នូវ​ភាពទាន់សម័យ និង​ភាពងាយស្រួល​នៃ​ការប្រើប្រាស់
​ស្រោម​ក្តារ​ចុច​របស់ Huawei Matebook ត្រូវបាន​រចនា​ឡើង​ដើម្បី​ភាពងាយស្រួល​នៃ​ការប្រើប្រាស់ ដែល​ស្បែក PU ដ៏​ស្រទន់​នោះ​គឺ​ស៊ីគ្នា​បំផុត​ទៅ​នឹង​ការប្រើប្រាស់​មុខងារ​ដ៏​សម្បូរ​លើ​ឧបករណ៍​នេះ​។ ស្រោម​ក្តារ​ចុច​នេះ​ទៀតសោត​ក៏ មាន​ភាពរឹងមាំ​ធ្វើការ អាយុកាល​ប្រើប្រាស់​ធន់​ជាប់​បាន​យូរ​ផងដែរ​។ ក្តារ​ចុច​នេះ​មាន​កម្រាស់​ត្រឹមតែ 1.5​មី​លី​ម៉ែត្រ​តែ ប៉ុណ្ណោះ​ជា​មួយ​បន្ទះ​តួអក្ស​រដាច់ៗ​ពីគ្នា ធ្វើឲ្យ​បរិវេណ​លើក្តា​រចុច​នេះ មាន​ភាព​ទូលាយ​បញ្ចៀស​នូវ​ការ​រាល​ដៃ វ៉ៃ​ខុស តួអក្សរ​ផងដែរ​។

​អេក្រង់​ច្បាស់​ត្រជាក់​ភ្នែក - ភាព​ភ្លឺ​ច្បាស់ និង​ឆ្លាត​វៃ​នឹកស្មាន​មិន​ដល់​
​អេក្រង់ touch screen ប្រភេទ IPS ទំហំ ១២​អ៊ី​ញ ដែល​អាច​ប្រើ​បាន​ច្រើន​បែបផែន​របស់ Matebook ត្រូវបាន​បំពាក់​បន្ថែម​ជាមួយនឹង​ស៊ុម​ដ៏​ស្តើង​បំផុត ហើយ​ដែល​ផ្ទៃ​អេក្រង់​មិន​ជ្រៅ​ចុះ​ទៅ​ក្នុង​នោះ​ទេ គឺ​ស្ថិត​មកលើ ដល់​ទៅ ៨៤​ភាគរយ​។ អេក្រង់​របស់ Matebook មាន​ទំហំ Resolution ដល់​ទៅ 2160 x 1440 និង​មាន​មុំ ១៦០​ដឺ​ក្រេពេ​ញ​ភ្នែក​តែម្តង​។

ថ្ម​កាន់​បានយូរ - រចនា​ឡើង​សម្រាប់​ការប្រើប្រាស់​គ្រប់ពេលវេលា​
​ដើម្បី​ធានា​ថា Huawei Matebook អាច​ផ្តល់​នូវ​ការប្រើប្រាស់​ប្រកបដោយ​ថាមពល និង​សមត្ថភាព​ជា ឧបករណ៍ ចល័ត​នោះ រយៈពេល​ដែល​ថ្ម​អាច​កាន់ និង​ថាមពល​ថ្ម​គឺជា​ចំណុច​គុណសម្បត្តិ​អាទិភាព​នៅពេល ដែល​យើង រចនា ឧបករណ៍​នេះ​ឡើង​។ ថ្ម​ដែល​មាន​ថាមពល​ដល់​ទៅ ៣៣,៧​វ៉ាត់​ម៉ោង ប្រភេទ Lithium របស់ Matebook ធ្វើឲ្យ​ឧបករណ៍​នេះ​អាច​ដំណើរការ​បាន​រហូត​ដល់​ទៅ ៩​ម៉ោង​សម្រាប់​ការប្រើប្រាស់​បែប​ការងារ ៩​ម៉ោង​ជាប់ៗ គ្នា​សម្រាប់​ការប្រើ​អ៊ិន​ធើ​ណិ​ត និង រហូតដល់​ទៅ ២៩​ម៉ោង​សម្រាប់​ការចាក់​តន្ត្រី​។

​ប្រសិទ្ធិភាព​នៃ​សមត្ថភាព និង​ភាព​ឆា្ល​តវៃ - រចនា​ឡើង​ដើម្បី​មុខងារ​កម្មវិធី​ច្រើន​សម្បូរបែប​
Huawei Matebook មាន​ប្រព័ន្ធ​ដំណើរការ Windows 10 និង​បំពាក់​ដោយ​អង្គ​ប្រតិបត្តិ​របស់ Intel ស៊េរី M Core ដែល​ផ្តល់​នូវ​ល្បឿន​លឿន និង​មុខងារ​កម្មវិធី​សម្រាប់​មុខ​ជំនួញ​យ៉ាងច្រើន រួម​ទាំង​កម្មវិធី Microsoft Office ដែល​អ្នក​អាច​ប្រើ​បាន​គ្រប់ពេល​។ ឧបករណ៍​នេះ​អាច​មាន​អង្គ​ចងចាំ​រហូតដល់​ទៅ 8GB ប្រភេទ LPDDR3 និង​ទំហំ​ផ្ទុក​ប្រភេទ SSD រហូតដល់​ទៅ 512GB​។ ដោយ​ប្រើប្រាស់​ឧបករណ៍​គុណភាព​ខ្ពស់ និង​ល្បឿន លឿន Huawei បាន​រចនា Matebook ឡើង​ដោយ​គ្មាន​កង្ហារ​ជំនួយ​នោះទេ ដែល​ធ្វើឲ្យ tablet នេះ​អាច​ដំណើរ ការ ដោយ​គ្មាន សម្លេង​រំខាន​នៅពេល​ប្រើប្រាស់​។

MatePen - លើស​ពី​ប៊ិច Stylus ធម្មតា​
​នៅពេល​ប៊ិច Stylus ធម្មតា​អាច​ប្រើ​បាន​ត្រឹមតែ​សរសេរ​កំណត់ត្រា​នោះ ប៊ិន Stylus MatePen របស់ Matebook មាន​នូវ​ប្រព័ន្ធ​រំញោច​ដល់​ទៅ 2048 កម្រិត ដែល​អាច​ចាប់​បាន​រាល់​ចលនា និង​ការគូសវាស ឬ​ប្រើប្រាស់​តាម​ដែល អ្នកប្រើប្រាស់​ចង់​បាន​យ៉ាង​លឿន​បំផុត​ដូច​ផ្លេកបន្ទោ​។

​មុខងារ​ប៉ះ​ភ្លាម​ដោះ​សោរ​ភ្លាម​ដ៏​រហ័ស​ដំបូង​គេ​លើ​លោក​
Huawei Matebook ផ្តល់​នូវ​ប្រព័ន្ធ​ការពារ​ដ៏​រឹងមាំ​ជាទី​ទុកចិត្ត​ខណៈ​ដែល​មុខងារ​ប្រើ​ក្រយ៉ៅ​ដៃមាន ល្បឿន​លឿន ដែល​មាន​ប្រព័ន្ធ​ប្រាសាទ​រំញោច ៣៦០​ដឺ​ក្រេ ធ្វើឲ្យ​ការ​ស្កេន​ក្រយៅ់ដៃ​អ្នក​រហ័សជាទី​បំផុត​។ ប៉ះ sensor ភ្លាម ដោះ​សោរ​អេក្រង់​ភ្លែត មុខងារ​ប្រើ​ក្រយ៉ៅ​ដៃ​ដ៏​រហ័ស​បំផុត​ក្នុង​វិស័យ​ឧបករណ៍​ចល័ត​។ Matebook នឹង​មកដល់ ទីផ្សារ​អាស៊ី​អ៊ឺរ៉ុប និង​អា​មេ​រិច​ខាងជើង​នៅ​ប៉ុន្មាន​ខែ​ខាងមុខ​នេះ​ហើយ​នឹង​មាន ជម្រើស​ពណ៌​ពីរ គឺ​ប្រផេះ និង​មាស​។ ដោយ​មាន​តម្លៃ​ចាប់ផ្តើម​ពី ៦៩៩​ដុល្លារ MateBook ផ្តល់​នូវ​តម្លៃ​សមរម្យ​បំផុត​ក្នុង​លំដាប់​ឧបករណ៍​ចល័ត​ឆ្លាត​វៃ ។​

​ពានរង្វាន់​ពី WMC 2016
Huawei Matebook បាន​ទទួល​ការត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន បណ្តា​អ្នកនិពន្ធ​និង សារព័ត៌មាន​ល្បឺៗ​នៅលើ​ពិភពលោក បាន​ចាត់ទុកថា Huawei Matebook ជា «Tablet ដ៏​គួរឲ្យ​ចាប់អារម្មណ៍​» ដោយ​អះអាង​ថា វា​មាន​អេក្រង់​ល្អ អស្ចារ្យ ថាមពល​ថ្ម​ល្អឥតខ្ចោះ ការ​រចនា​ល្អ​ឯក​កម្មវិធី ស្កេន​ម្រាមដៃ​មាន ល្បឿន​លឿន​នៅលើ​ទីផ្សារ​បច្ចុប្បន្ន ព្រមទាំង​ទទួលពាន់​រង្វាន់​ចំនួន ១៣​ក្នុង​ពិ​ព័ណ៌រ​នោះដែរ​។​

​ជាងនេះទៅទៀត ដោយសារ​ការ​រចនា​យ៉ាង​ល្អ​ឯក រាងស្តើង​ឆើតឆាយ មុខងារ​ល្អឥតខ្ចោះ លក្ខណៈពិសេសៗ​កម្រិត កំពូល និង​ពេញ​ដោយ​អត្ថប្រយោជន៍​ជាច្រើន ជាហេតុ​ផល​ធ្វើឲ្យ​ទូរស័ព្ទ Huawei Mate 8 ទទួលបាន ពានរង្វាន់​បន្ថែម​ទៀត​ចំនួន ១២ ដូចជា «​រង្វាន់​ទូរស័ព្ទ​ដៃ​ល្អ​បំផុត​» «​រង្វាន់​ស្មា​ត​ហ្វូន​ល្អ​បំផុត​» «​ពានរង្វាន់ ស្មា​ត​ហ្វូន​ល្អ​បំផុត​» ពី WMC 2016៕