(ឧត្តរមានជ័យ)៖ សមិទ្ធិផលជាច្រើនរួមមាន ខ្លោងទ្វារ របង និង សមិទ្ធិផលផ្សេងៗទៀតជាច្រើន ស្ថិតក្នុងវត្តបេង ភូមិបេង ឃុំបេង ស្រុកបន្ទាយអំពិល ដែលកសាងអស់រយៈពេលជាច្រើនឆ្នាំកន្លងមក បានរួចរាល់ជាស្ថាពរ និង សម្ពោធដាក់ឲ្យដំណើរការប្រើប្រាស់ ហើយ ក្រោមអធិបតី លោក ឃិន ញ៉ាណ ប្រធានមន្ទីរធនធានទឹក និង ឧត្តុនិយមខេត្ត តំណាងលោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ។
ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត ក៏ដូចជាប្រជាពលរដ្ឋនៅឃុំបេងទាំងមូល បានសំដែងក្តីសប្បាយរីករាយ ចំពោះសមិទ្ធិផលនានាដែលបានលេចចេញជាវត្តមាននៅពេលនេះ ដើម្បីបម្រើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ក្រៅពីខ្លោងទ្វារ និង របងវត្ត ក៏មានផ្លូវលំនៅតាមភូមិផ្សេងៗទៀត ក្នុងឃុំសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ក៏ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ផងដែរ។
សមិទ្ធិផលកើតឡើងដោយការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និង មានការយកចិត្តទុកដាក់គិតគូរពីលោក ស ថាវី អភិបាលខេត្តនិងក្រុមកសរងារចុះជួយឃុំបេងជាច្រើនរូបទៀត។
ក្នុងឱកាសនោះ លោក ឃិន ញ៉ាន បានសំណេះសំណាលដោយបាននាំយកនូវការសាកសួរសុខទុក្ខ ពីសំណាក់លោកអភិបាលខេត្ត ដែលជានិច្ចជាកាលតែងតែគិតគូរអំពីរសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត។
លោក ឃិន ញ៉ាណ ក៏បានថ្លែងអំណរគុណចំណោះរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧត្តុនិយម លោក លឹម គានហោ ដែលតែងតែគិតគូរ ចំពោះបញ្ហាទឹកដោយបានចាត់ឲ្យមន្ទីរធនធានទឹកខេត្ត ចុះតាមដានជាប្រចាំបញ្ហាទឹក ធ្វើយ៉ាងណាកុំឲ្យខ្វះទឹកឲ្យប្រជាពលរដ្ឋស្រោចស្រពដំណាំផ្សេងៗ។
នៅក្នុងឧកាសនោះលោកឃិនញ៉ាណបាននាំថវិការ របស់លោកសថាវីចំនួន១០លានរៀល ប្រគេនព្រះវត្តបេង ល្ខោនបាសាក់៧លានរៀល ជួយជួសជុលផ្លូវ៣៦លានរៀល ជូនតាជីយាយជី ប្រជាពលរដ្ឋ សិស្សានុសិស្សនិងកងកំលាំងការពារសរុបថវិការអស់៥៧លានរៀល៕