(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ដោយណែនាំឲ្យប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័ត និងអ៉ីនធឺណិត (ISP) ទាំងអស់ ពង្រឹងគុណភាពសេវារបស់ខ្លួន ខណៈព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» ទំហំប្រើប្រាស់សេវាអ៊ីនធឺណិតកាន់កើនឡើងគួរឲ្យគត់សម្គាល់។
សេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះបានឲ្យដឹងថា ចាប់តាំងពីមានព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» មក ទំហំនៃការប្រើប្រាស់សេវាអ៊ីនធឺណិត កាន់តែកើនឡើងគួរឱ្យកត់សម្គាល់។ ក្នុងន័យនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមធ្វើការណែនាំដល់ប្រតិបត្តិករ ផ្តល់សេវាទូរសព្ទចល័ត និងប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត (ISP) ទាំងអស់ ត្រូវពង្រឹងគុណភាពសេវាទូរគមនាគមន៍របស់ខ្លួន ដើម្បីសម្រួលដល់ការប្រើប្រាស់ឱ្យបានគ្រប់គ្រាន់ ជៀសវាងភាពរអាក់រអួល ក្នុងទំនាក់ទំនងសង្គម ការសិក្សា និងការបំពេញការងារពីចម្ងាយតាមប្រព័ន្ធអនឡាញ (Online) ជាដើម»។
ជាមួយគ្នានេះ ក្រសួងស្នើឲ្យប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ អនុវត្តតាមការណែនាំនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕