(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ បានផ្តល់ជំនួយថវិកាចំនួន១៦០០លានរៀលបន្ថែមទៀតដល់ បណ្តាខេត្តចំនួន១១ សម្រាប់ឧបត្ថម្ភដល់ពលករខ្មែរ ដែលត្រឡប់មកស្រុកកំណើត។ នេះបើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

ខេត្តចំនួន១១នោះ រួមមាន៖

* ខេត្តបាត់ដំបង ទទួលបានថវិកា៣០០លានរៀល
* ខេត្តបន្ទាយមានជ័យ ទទួលបានជំនួយ៣០០លានរៀល
* ខេត្តពោធិ៍សាត់ ទទួលបានថវិកា២០០លានរៀល
* ខេត្តព្រះវិហារ ទទួលបានថវិកា២០លានរៀល
* ខេត្តកណ្តាល ទទួលបានថវិកា ១៥០លានរៀល
* ខេត្តស្វាយរៀង ទទួលបានថវិកា២០លានរៀល
* ខេត្តព្រៃវែង ទទួលបានថវិកា៣០០លានរៀល
* ខេត្តក្រចេះ ទទួលបានថវិកា៤០លានរៀល
* ខេត្តតាកែវ ទទួលបានថវិកា៤០លានរៀល
* ខេត្តកំពង់ឆ្នាំង ទទួលបានថវិកា៣០លានរៀល
* និងខេត្តសៀមរាប ទទួលបានថវិកា២០០លានរៀល។

ខេត្តទាំង១១នេះ មានពលរដ្ឋកំពុងធ្វើចត្តាឡីស័ក ចំនួន១១០១០នាក់៕

ខាងក្រោមនេះជារបាយការណ៍របស់ក្រសួងសុខាភិបាល៖