(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩រហូតដល់ចំនួន៧៣នាក់ ខណៈអ្នកជំងឺចំនួន១៧នាក់ជាសះស្បើយ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១២៣លាន ៨៥ម៉ឺននាក់ ស្លាប់ជាង ២លាន ៧២ម៉ឺននាក់ និងជាសះស្បើយជិត ១០០លាននាក់!

៣៖ ក្រសួងសុខាភិបាលប្រកាសផ្លូវការ អំពីការស្លាប់អ្នកជំងឺកូវីដ១៩ ម្នាក់ទៀត អាយុ៧៥ឆ្នាំ នៅមន្ទីរពេទ្យរុស្ស៊ី

៤៖ ទីបំផុតលោក Thongloun Sisoulith ត្រូវបានជ្រើសតាំង ជាប្រធានាធិបតីថ្មីរបស់ប្រទេសឡាវ

៥៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរដល់លោក ថងលុន ស៊ីសុលីត ដែលជាប់ឆ្នោតជាប្រធានាធិបតីឡាវ

៦៖ សហរដ្ឋអាមេរិក៖ មនុស្សជិត ៤ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៤៥៥នាក់ស្លាប់ នៅក្នុងរយៈពេល១ថ្ងៃ

៧៖ សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យផ្តល់ប្រាក់ឧបត្ថម្ភ ៥ម៉ឺនរៀល ដល់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងពិធីបុណ្យភ្ជុំបិណ្ឌ

៨៖ ទីបំផុតកូរ៉េខាងជើងបិទទ្វារស្ថានទូត នៅម៉ាឡេស៊ីជាផ្លូវការហើយ

៩៖ អង្គការសុខភាពពិភពលោក ព្រមានពីការប្រើប្រាស់បារីអេឡិចត្រូនិកថា នឹងបណ្ដាលឱ្យញៀន និងកើតជំងឺសួតធ្ងន់ធ្ងររហូតបាត់បង់ជីវិត

១០៖ ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «បាតុកម្មនឹងបន្តនៅថ្ងៃចន្ទនេះ, ការបង្ក្រាបកាលពីថ្ងៃអាទិត្យ បានសម្លាប់បាតុករពីរនាក់»

១១៖ រដ្ឋមន្រ្តីក្រសួងធម្មការ ស្នើឲ្យតុលាការចាត់វិធានការផ្លូវច្បាប់ចំពោះលោក ផែង វណ្ណៈ ក្រោមការចោទប្រកាន់ពីបទប្រមាថចំពោះព្រះសង្ឃ, បទញុះញង់ឲ្យមានការរើសអើង និងបទគម្រាមកំហែងថានឹងសម្លាប់

១២៖ ប្រទេសចិនបរិច្ឆាគវ៉ាក់សាំង Sinopharm ចំនួន៤០០,០០០ដូស ដល់ប្រទេសនីហ្សេ នៃតំបន់អាហ្វ្រិកខាងលិច

១៣៖ អ្នកនាំពាក្យ៖ អ្នកឆ្លងកូវីដ១៩ ទាំង៣២នាក់នៅខេត្តព្រះសីហនុ ដែលក្រសួងសុខាភិបាលប្រកាសថ្ងៃនេះ សុទ្ធតែគ្រប់គ្រងបានទាំងអស់

១៤៖ ចក្រភពអង់គ្លេសកំពុងត្រៀម ពង្រីកឥទ្ធិពលឡើងវិញនៅលើពិភពលោក តាមរយៈការធ្វើទំនើបកម្មយោធា

១៥៖ អូស្ត្រាលីនឹងជម្លៀសមនុស្សបន្ថែមទៀត ចេញពីភាគខាងលិចស៊ីដនី ចំពោះមុខទឹកជំនន់ដ៏អាក្រក់ មិនធ្លាប់មាន៦០ឆ្នាំមកនេះ

១៦៖ ត្រាំ រិះគន់ធ្ងន់ៗលើរដ្ឋបាល បៃដិន ជុំវិញបញ្ហាអន្តោប្រវេសន៍ នៅព្រំដែនម៉ិចស៊ីកូ និងចាត់ទុកវាជា «មហន្តរាយជាតិ»

១៧៖ អឺរ៉ុបជឿជាក់ថានឹងសម្រេចបានការបង្កើត «ប្រព័ន្ធភាពស៊ាំជាសហគមន៍» ប្រឆាំងនឹងកូវីដ-១៩ នៅខែកក្កដាខាងមុខ

១៨៖ ថៃប្រកាសរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ ចំនួន៧៣នាក់ ហើយអ្នកជំងឺម្នាក់ទៀតស្លាប់

១៩៖ លទ្ធផលធ្វើតេស្តនៅអាមេរិក៖ «វ៉ាក់សាំង AstraZeneca មានប្រសិទ្ធភាព ៧៩% ប្រឆាំងនឹងកូវីដ-១៩, ១០០% ទប់ស្កាត់ការធ្លាក់ខ្លួនឈឺធ្ងន់ និងគ្មានហានិភ័យដល់សុខភាព»

២០៖ លោក Malcolm Clarke អ្នកដឹកនាំរឿងល្បីឈ្មោះ និងជាម្ចាស់ពានអូស្ការចំនួន២លើក៖ «កម្លាំងជាតិចិនខ្លាំងណាស់ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង»

២១៖ ម៉ាឡេស៊ីទើបបង្កើតមូលនិធិមួយ ដើម្បីផ្តល់ថវិកាដល់អ្នករងប្រតិកម្មធ្ងន់ធ្ងរ ដោយសារតែការចាក់វ៉ាក់សាំង

២២៖ ប្រធានាធិបតីអាមេរិកលោក Biden សម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះការដែលតួកគីដកខ្លួនចេញពីសន្ធិសញ្ញាប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាលើស្ត្រី

២៣៖ សហរដ្ឋអាមេរិក៖ ពេលនេះជនជាតិកូរ៉េខាងជើងឈ្មោះ Mun Chol Myong កំពុងស្ថិតក្នុងមន្ទីរឃុំឃាំងរបស់ FBI

២៤៖ បទវិភាគ៖ មានទំនាក់ទំនងសហប្រតិបតិ្តការល្អនឹងអាចផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក, ការធ្វើបដិបក្ខគ្នានឹងមានផលប៉ះពាល់ទាំងសងខាង

២៥៖ បទវិភាគអន្តរជាតិ៖ ហេតុអ្វីបារាំងបរាជ័យផលិតវ៉ាក់សាំងកូវីដ-១៩?

- ព័ត៌មាន Fresh News Plus

១៖ លោក Elon Musk អះអាងថា បើសិនជារថយន្ត Tesla ធ្វើចារកម្មលើប្រទេសចិន នោះលោកនឹង «បិទក្រុមហ៊ុន» ភ្លាម

២៖ Leicester ទម្លាក់ Man Utd ចេញពី FA Cup ត្រឹមវគ្គ ៨ក្រុមក្នុងលទ្ធផល ៣-១

៣៖ Messi កាន់កំណត់ត្រាអ្នកចូលលេងច្រើនជាងគេនៅ Barcelona ពេលបំបាក់ Sociedad ៦-១

៤៖ CNCC បន្ដលើកការប្រកួត ២គូទៀត នាំឲ្យលីគសប្ដាហ៍ទី៣ សល់១ប្រកួតប៉ុណ្ណោះ

៥៖ តារាចម្រៀងហង្សមាសលោក ធែល ថៃ បញ្ជាក់ថា «វិជ្ជមានកូវី-១៩» ខណៈបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ

៦៖ ចំណេះដឹងទូទៅ៖ តើសង្គ្រាមសាមកុកដ៏ល្បីល្បាញនៅចិន កើតឡើងរយៈពេលប៉ុន្មានឆ្នាំ ហើយបង្កឱ្យមនុស្សស្លាប់ប៉ុន្មានលាននាក់?

៧៖ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស សួស វីហ្សា បញ្ជាក់ថាខ្លួន «វិជ្ជមានកូវីដ-១៩» ក្នុងលទ្ធផលធ្វើតេស្តសំណាកលើកទី៣

៨៖ Telegram បង្ហាញមុខងារថ្មី ស្រដៀងគ្នាទៅនឹងកម្មវិធី Clubhouse

៩៖ លោក Malcolm Clarke អ្នកដឹកនាំរឿងល្បីឈ្មោះ និងជាម្ចាស់ពានអូស្ការចំនួន២លើក៖ «កម្លាំងជាតិចិនខ្លាំងណាស់ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង»

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com