Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចពិជ័យសេនា ទៀ បាញ់ ផ្ញើសាររំលែកទុក្ខចំពោះមរណភាពលោកវេជ្ជបណ្ឌិត ស្ដើង ជា ដែលអនិច្ចកម្មដោយសារជំងឺកូវីដ១៩

22-03-2021 18:44

(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រជាគណៈកម្មាធិការជាតិ CAMSOC នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បានផ្ញើសាររំលែកទុក្ខចំពោះមរណភាពលោកវេជ្ជបណ្ឌិត ស្ដើង ជា ដែលទើបតែទទួលអនិច្ចកម្មដោយសារជំងឺកូវីដ-១៩ នាព្រឹកថ្ងៃចន្ទនេះតែម្ដង។

ក្នុងលិខិតរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងថា មរណភាពរបស់លោកវេជ្ជបណ្ឌិត ស្ដើង ជា គឺជាការបាត់បង់នូវឥស្សរជនស្នេហាជាតិដ៏ឆ្នើម និងជាកុលបុត្រខ្មែរមួយរូប ដែលបានលះបង់ទាំងប្រាជ្ញាស្មារតី កម្លាំងកាយកម្លាំងចិត្ត និងពេលវេលាចូលរួមក្នុងការលើកកម្ពស់វិស័យសុខាភិបាល វិស័យកីឡា សកម្មកិច្ច និងមនុស្សធម៌ផងដែរ។

ជាមួយនឹងមរណទុក្ខដ៏ក្រៀមក្រំនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានគោរពបួងសួងសូមឱ្យវិញ្ញាណក្ខន្ធលោកវេជ្ជបណ្ឌិត ស្ដើង ជា បានទៅកាន់ទីសុគតិភពបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា លោក ស្ដើង ជា បានទទួលមរណភាពនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ដោយសារឆ្លងជំងឺកូវីដ១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ហៅពេទ្យរុស្សី)៕