(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិតទាំងអស់ នបង្ហាញនូវក្ដីក្តុកក្តួលរន្ធត់ចិត្តជាខ្លាំង ក្រោយទទួលព័ត៌មានថា លោកសាស្ត្រាចារ្យមហាបរិញ្ញា ស្ដើង ជា ទីប្រឹក្សារបស់វិទ្យាស្ថាន បានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ។
មរណភាពរបស់លោក ស្ដើង ជា គឺជាការបាត់បង់ស្វាមី លោកឳពុក និងជីតាដ៏ល្អមួយរូប និងជាទីគោរពស្រឡាញ់ និងបួងសួងសូមឲ្យវិញ្ញាណក្ខន្ធលោក ស្ដើង ជា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា លោក ស្ដើង ជា បានទទួលមរណភាព នៅព្រឹកថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១ នេះ ដោយសារជំងឺកូវីដ ១៩ នៅមន្ទីរពេទ្យរុស្សី ៕