Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បុរសម្នាក់ត្រូវជន មិនស្គាល់មុខបាញ់៦គ្រាប់ រងរបួសធ្ងន់ ខណៈកំពុងដេកលង់លក់ ក្នុងចំការដំឡូង

01-03-2016 13:56

(កំពង់ធំ)៖ សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា បុរសម្នាក់ត្រូវបានជនមិនស្គាល់មុខ បាញ់ប្រហារចំនួន៦គ្រាប់ ត្រូវ៣គ្រាប់បណ្តាលឲ្យរងរបួសធ្ងន់ ដឹកនៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។

ករណីនេះកើតឡើងនៅម៉ោង១១៖៥០នាទីយប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅចំនុចអូរអណ្ដូងស្វាយ ក្នុងភូមិសាស្រ្តភូមិលាវ ឃុំក្រវ៉ា ខេត្តកំពង់ធំ។

សមត្ថកិច្ចឲ្យដឹងថា នេះករណីប៉ុនប៉ងប្រព្រឹត្តអំពើឃាតកម្ម គិតទុកជាមុន ដោយបង្កឡើងដោយជនមិនស្គាល់មុខ បានយកអាវុធខ្លី មិនស្គាល់ម៉ាកបាញ់ ទៅលើជនរងគ្រោះឈ្មោះ កែវ ខន ភេទប្រុស អាយុ៣៨ឆ្នាំ នៅពេលដែលកំពង់ដេកលង់លក់ ក្នុងចំការដំឡូង។ សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យបាន បាញ់ជនរងគ្រោះចំនួន៦គ្រាប់ បណ្ដាលឲ្យត្រូវចំនួន៣គ្រាប់ របួសធ្ងន់ ត្រូវបានដឹកយកទៅព្យាបាល នៅមន្ទីពេទ្យខេត្តកំពង់ចាម។

បច្ចុប្បន្ន កំលាំងសមត្ថកិច្ច កំពុងកសាងសំនុំរឿង និងស្រាវជ្រាវវែកមុខឃាតកផងដែរ៕