(ភ្នំពេញ)៖ ដោយសារស្ថានភាពវិបត្តិជំងឺកូវីដ១៩ នៅពុំទាន់បានបញ្ចប់ និងដើម្បីចូលរួមសម្រួលដល់ការប្រកបអាជីវកម្មសេវាកម្មទេសចរណ៍ផងនោះ ក្រសួងទេសចរណ៍ បានសម្រេចផ្ដល់រយៈពេលអនុគ្រោះលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការស្នើសុំអាជ្ញាបណ្ណទេសចរណ៍ ចាប់ពីថ្ងៃទី១៦ ខែមីនា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ។

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ដែលបណ្ដាញសារព័ត៌មាន Fresh News នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ ក៏បានអំពាវនាវឱ្យម្ចាស់អាជ្ញាបណ្ណទេសចរណ៍ ឬប្រតិបត្តិករទេសចរណ៍ដែលពុំទាន់មានអាជ្ញាបណ្ណទេសចរណ៍ ឬអាជ្ញាបណ្ណទេសចរណ៍ហួសសុពលភាព ត្រូវរួសរាន់មកដាក់ពាក្យស្នើសុំថ្មី ឬបន្តអាជ្ញាបណ្ណទេសចរណ៍នៅទីស្ដីការក្រសួងទេសចរណ៍ ឬរដ្ឋបាលថ្នាក់ក្រោមជាតិ។

ខាងក្រោមនេះជាខ្លឹមសារលម្អិតនៃសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍៖