Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាល ចុះបង្ក្រាបករណីចែកចាយគ្រឿងញៀនខុសច្បាប់ ១ករណី ឃាត់ខ្លួនជនសង្ស័យ ៣នាក់ នៅក្រុងព្រះសីហនុ

20-03-2021 16:35

(ព្រះសីហនុ)៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីចែកចាយគ្រឿងញៀនខុសច្បាប់ ចំនួន ១ករណី ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន ៣នាក់។ សកម្មភាពខាងលើ បានធ្វើឡើងនៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅក្រុម ៥ ភូមិ ៥ សង្កាត់ ៤ ក្រុង/ព្រះសីហនុ វេលាម៉ោង ១៩៖២០នាទី។

របាយការណ៍ របស់ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា ជនសង្ស័យទាំង ៣រួមមាន៖

១៖ ឈ្មោះ គួយ គ្រឿន ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ
២៖ ឈ្មោះ ហេង ស្រីណេង ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ ធ្វើការនៅក្លឹបកំសាន្ត
៣៖ ឈ្មោះ សុខ ស្រីពៅ ភេទ ស្រី អាយុ ២០ឆ្នាំ មុខរបរ នារីម៉ាស្សា។

វត្ថុតាងដកហូតពីជនសង្ស័យ រួមមាន៖ ម្សៅក្រាមសរថ្លាសង្ស័យជាសារញៀនចំនួន ១២កញ្ចប់ និងទូរស័ព្ទដៃ ១គ្រឿង៕