(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល ដោយមានការសម្របសម្រូលពីលោក សំម ឬទ្ធីវាសនា ព្រះរាជអាជ្ងារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវ កំណត់មុខសញ្ញា រហូតឃាត់ខ្លួនបានជនសង្ស័យចំនួន០៤នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយចាប់យកនូវវត្ថុតាងគ្រឿងញៀន ក្រាមពណ៌សថ្លា ចំនួន០៨កញ្ចប់ (០២កញ្ចប់ធំល្មមនិង ០៦កញ្ចប់តូច) និងសម្ភារៈសម្រាប់សេពគ្រឿងញៀនបានមួយចំនួនទៀតផងដែរ។
ជនសង្ស័យទាំង០៤នាក់ រួមមាន៖
១/ឈ្មោះ ថន ចន្ថា អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល
២/ឈ្មោះ បាន សីហា អាយុ២០ឆ្នាំ មុខរបរ កម្មកររោងចក្រ បច្ចុប្បន្នស្នាក់នៅ ភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល
៣/ឈ្មោះ វុធ ជឿន អាយុ២០ឆ្នាំ មុខរបរ កម្មកររោងចក្រ បច្ចុប្បន្នរស់នៅភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល
៤/ឈ្មោះ ម៉ុត ចន្ទលីណា អាយុ២៧ឆ្នាំ មុខរបរ កម្មកររោងចក្រ បច្ចុប្បន្នរស់នៅភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់៕