(ស្វាយរៀង)៖ ចំការអាកាស្យា និងចំការកៅស៊ូ ត្រូវភ្លើងឆាបឆេះអស់ជាង២ហិកតា បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង ១៨៖២០នាទីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ដោយផ្តើមចេញពីភ្លើងឆេះស្រែរបស់អ្នកស្រុក។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃតាអី បានឲ្យដឹងថា ចំការអាកាស្យា និងចំការកៅស៊ូដែលត្រូវភ្លើងអគ្គីភ័យឆាបឆេះអស់ជាង២ហិកតានេះមានម្ចាស់ឈ្មោះ សួស សម្បត្តិ នៅភ្នំពេញ ប៉ុន្តែមិនបណ្តាលឲ្យខូចខាតដើមធំៗនោះទេ គ្រាន់តែឆេះស្តឹកជ្រុះនៅខាងក្រោមនិងដើមតូចៗប៉ុណ្ណោះស្ថិតនៅក្នុងភូមិ ត្រពាំងតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ប្រភពបានបន្តទៀតថា ភ្លាមៗនោះផងដែរក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍រដ្ឋបាល និងប្រជាពលរដ្ឋសហការជាមួយកម្លាំងពន្លត់អគ្គីភ័យ អធិការដ្ឋាននគរបាលស្រុកស្វាយទាប ប្រើប្រាស់ឡានទឹកចំនួន១គ្រឿង មកជួយអន្តរាគមន៍ ហើយភ្លើងរលត់ទៅវិញនៅម៉ោង ២០៖៥០នាទី។
មូលហេតុ ភ្លើងឆេះផ្ដើមចេញពីដីស្រែរបស់ប្រជាពលរដ្ឋនៅក្បែនោះ ហើយបច្ចុប្បន្នកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃតាអី កំពុងតែស្រាវជ្រាវរកមូលហេតុដែលបណ្តាលឲ្យមានភ្លើងឆាបឆេះនេះផងដែរ៕