(ភ្នំពេញ)៖ កុមារាអាយុ ៦ឆ្នាំម្នាក់ រស់នៅខណ្ឌឫស្សីកែវ ត្រូវបានរកឃើញថា កើតជំងឺកូវីដ១៩ ហើយត្រូវបានក្រុមគ្រូពេទ្យចុះមកយកនៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ។
យោងតាមបងស្រីរបស់កុមារារូបនេះ បានបញ្ជាក់ថា ប្អូនប្រុសខ្លួនបានឆ្លងពីម្តាយ ដែលរកឃើញជំងឺកូវីដ១៩ កាលពីថ្ងៃទី១៧ ខែមីនា កន្លងទៅ។ បច្ចុប្បន្នម្តាយកំពុងសម្រាកនៅ Great Duck ហើយកុមារារូបនេះ នឹងត្រូវយកទៅដាក់ជាមួយម្តាយ។
បើតាមការបញ្ជាក់របស់ក្មេងស្រីខាងលើ ក្រៅតែពីម្តាយ និងកុមារារូបនេះ សមាជិកគ្រួសារ៤នាក់ទៀត ត្រូវបានដាក់ធ្វើចត្តាឡីស័ក ហើយមិនទាន់មាននរណារកឃើញឆ្លងជំងឺកូវីដ១៩នោះទេ៕