(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ រឿងរ៉ាវអាស្រូវផ្លូវភេទ និងស្នេហាអាថ៌កំបាំងរបស់លោក កឹម សុខា បានបើកកកាយពេញបណ្តាញសង្គម Facebook ទៀតហើយ ដោយលោក កឹម សុខា អនុប្រធានទី១ នៃគណបក្សសង្គ្រោះជាតិ បានទូរស័ព្ទទៅស្តីបន្ទោសស្រីស្នេហ៍របស់គាត់ ឈ្មោះ ស្រីមុំ ក្រោយពីរូបនាង ទម្លាយសម្លេងអាថ៌កំបាំងស្នេហា កាលពីយប់មិញ (សូមស្តាប់សម្លេងនៅខាងក្រោម ដែលមានរយៈពេលជាង៣នាទី)។

ស្រីមុំ បានបញ្ជាក់ថា នៅក្នុងសម្លេងនោះថា មានមនុស្សមួយចំនួនទៀត បានទូរស័ព្ទមកស្តីបន្ទោសលើរូបនាង អំពីការទម្លាយអាថ៌កំបាំងស្នេហា។

ស្រីមុំ បានសរសេនៅលើ Facebook របស់នាង«ក្រោយពីនាងខ្ញុំបានបង្ហោះការពិតនូវរឿងរាវទាក់ទងស្នេហាជាមួយលោក កឹម សុខា នាងខ្ញុំកាន់តែ មានការព្រួយបារម្ភពីសុវត្ថិភាព ព្រោះពីយប់មិញនាងខ្ញុំបានទទួលនូវការស្តីបន្ទោសពីលោក កឹម សុខា និងអ្នក១ចំនួនទៀត។ នាងខ្ញុំកាន់តែ យល់ពីគាត់ច្បាស់ ព្រោះគាត់ខិតខំបំបិទមាត់នាងខ្ញុំ កុំឲ្យអោយនិយាយអំពីអំពើថោកទាបរបស់គាត់ ប៉ុន្តែខ្ញុំមិនខ្លាចទេខ្ញុំត្រូវតែបន្តលាតត្រដាង ការពិតឲ្យប្រជាពលរដ្ឋបានដឹង។ ខាងក្រោមនេះជាសំលេង កឹម សុខា ទាក់ទងមកខ្ញុំនៅយប់មិញ៖។

ក្រោយពីលោក កឹម សុខា បានទូរស័ព្ទមកហាមខ្ញុំ លោក កឹម សុខា ក៏បានឲ្យប្រពន្ធរបស់គាត់ទូរស័ព្ទមកស្តីបន្ទោសខ្ញុំបន្ថែមទៀត (សូមស្តាប់សម្លេងខាងក្រោម)៕

សូមស្តាប់សម្លេងលោក កឹម សុខា និយាយគ្នាជាមួយស្រីមុំ៖

រឿងអាស្រូវផ្លូវភេទ៖ យប់មិញ លោក កឹម សុខា ទូរស័ព្ទស្តីបន្ទោសស្រីស្នេហ៍ឈ្មោះ «ស្រីមុំ» ក្រោយពីរូបនាង ទម្លាយសម្លេងអាថ៌កំបាំងស្នេហា៖

Posted by Fresh News on Monday, February 29, 2016
 

ក្រោយពីលោក កឹម សុខា បានទូរស័ព្ទមកហាមខ្ញុំ លោក កឹម សុខា ក៏បានឲ្យប្រពន្ធរបស់គាត់ទូរស័ព្ទមកស្តីបន្ទោសខ្ញុំបន្ថែមទៀត៕

Posted by Fresh News Photo on Monday, February 29, 2016