(ភ្នំពេញ)៖ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០១ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល តំណាងលោកឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រួមជាមួយលោកអភិបាលរង មន្រ្តីរាជការសាលាខណ្ឌកំបូល និងលោក ចៅសង្កាត់ស្នោរ បាននាំយកថវិការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៥លានរៀល ព្រមទាំងសំភារៈមួយចំនួន ព្រមទាំងថវិការរបស់រដ្ឋបាលខណ្ឌកំបូលនិងសង្កាត់ស្នោរចំនួន ១លាន៣០ម៉ឺនរៀល ជូនដល់លោក ហួ ឡាវី ដែលជាស្វាមីនៃសពលោកស្រី ងួន សុផាន្នី ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ១៩ កាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។
ក្នុងឱកាសនោះដែរ លោកអភិបាលក៏បានពាំនាំនូវការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនដល់គ្រួសារនៃសព និងបានណែនាំដល់ក្រុមគ្រួសារសពបន្តអនុវត្តវិធាន ការអនាម័យជាប្រចាំ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធាន៣កុំ ៣ការពារ ដើម្បីចូលរួមការពារទប់ស្កាត់ការរីករាលដាល់នៃជំងឺកូវីដ១៩ ផងដែរ៕