(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ អ្នកជំងឺកូវីដ១៩ ជាជនជាតិខ្មែរ ចំនួន២នាក់ បានបាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១២២លាន ៣៧ម៉ឺននាក់ ស្លាប់ជាង ២លាន ៧០ម៉ឺននាក់ និងជាសះស្បើយជិត ៩៩លាននាក់!

៣៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បង្ហាញក្តីបារម្ភរួមគ្នាលើហេតុការណ៍ឆ្លងសហគមន៍២០កុម្ភៈ

៤៖ បារាំងគ្រោងនឹងប្រកាសវិធានការរឹតត្បិតប្រឆាំងនឹងជំងឺកូវីដ-១៩ ថ្មី ខណៈបន្ទប់ ICU សម្រាប់អ្នកជំងឺឈឺធ្ងន់ប្រឈមនឹងការបិទទ្វារ

៥៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា វ៉ាក់សាំងប្រភេទ Sinovac ចំនួន១,៥លានដូស នឹងមកដល់កម្ពុជាថ្ងៃទី២៦ ខែមីនា ខាងមុខនេះ

៦៖ សហរដ្ឋអាមេរិក៖ មនុស្ស ៦.២៦ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១,៧០៥នាក់ស្លាប់ នៅក្នុងពេលតែ១ថ្ងៃ

៧៖ សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យបើកយុទ្ធនាការ១៥ថ្ងៃ ដើម្បីចាក់វ៉ាក់សាំង Astra Zeneca ជូនមនុស្សចាស់ ៦០ឆ្នាំឡើង នៅភ្នំពេញ ហើយផ្អាកចាក់ឱ្យមនុស្សពេញវ័យ

៨៖ ទីបំផុតបារាំងប្រកាសបិទទីក្រុងប៉ារីស និងតំបន់ខ្លះទៀតរយៈពេល១ខែ ព្រោះតែករណីឆ្លងវីរុសបំប្លែងខ្លួនថ្មី កំពុង កើនឡើងយ៉ាងគំហុក

៩៖ សម្តេចតេជោ ហ៊ុន សែន៖ អ្នកចាក់វ៉ាក់សាំងកូវីដ១៩រួច ក៏មិនអាចការពារជំងឺបានទាំងស្រុងដែរ, សូមបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ»

១០៖ ឥណ្ឌាប្រកាសរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ រហូតដល់ជិត៤ម៉ឺននាក់ ក្នុងពេលតែមួយថ្ងៃ

១១៖ សម្តេចពិជ័យសេនា ទៀ បាញ់៖ កងទ័ពដែលបានចាក់វ៉ាក់រួចហើយ ឆ្លងកូវីដ១៩ មិនមានការធ្វើទុក្ខអ្វីនោះទេ សុខភាពនៅធម្មតា

១២៖ ប្រធានាធិបតីឥណ្ឌូណេស៊ីអំពាវនាវឲ្យអាស៊ាន បើកកិច្ចប្រជុំកម្រិតខ្ពស់ ស្តីពីវិបត្តិនៅមីយ៉ាន់ម៉ា

១៣៖ ព្រះស្ងោយ១៤មុខ ដែលសម្តេច នរោត្តម សីហនុ សោយកាលពី៤៨ឆ្នាំមុន ក្លាយជាម្ហូបពិសេសប្រចាំហាងដ៏ល្បី នៅក្រុងសៀងហៃ

១៤៖ ទីបំផុតហ្វីលីពីនអនុម័តឲ្យប្រើវ៉ាក់សាំងរុស្ស៊ី Sputnik V ចំពោះមុខករណីឆ្លងកូវីដ-១៩ កើនឡើងយ៉ាងគំហុក

១៥៖ គ្រាន់តែជួបមុខគ្នាភ្លាម រដ្ឋមន្ត្រីការបរទេសអាមេរិកចោទប្រកាន់ចិនថា កំពុងបង្កអស្ថិរភាពដល់ពិភពលោក

១៦៖ លោក ស៊ី ជីនភីង តែងតែដកស្រង់ឃ្លាល្បីៗពីរឿងនិទានបុរាណចិន សម្រាប់ប្រើក្នុងសុន្ទរកថា និងអត្ថបទរបស់លោក

១៧៖ ចិននឹងបើកសវនាការស្តាប់ជាលើកដំបូង លើពលរដ្ឋកាណាដាដែលកំពុងជាប់ឃុំ ក្រោមបទចោទប្រកាន់រឿងចារកម្ម

១៨៖ ទីបំផុតលោក ចូ បៃដិន អាចសម្រេចគោលដៅ ចាក់វ៉ាក់សាំងជូនពលរដ្ឋអាមេរិក គ្រប់ចំនួនមុនកាលកំណត់ និងត្រៀមបរិច្ចាគវ៉ាក់សាំងឲ្យកាណាដា និងម៉ិចស៊ីកូ

១៩៖ កូរ៉េខាងជើងផ្តាច់ចំណងការទូតជាមួយម៉ាឡេស៉ី ដោយសារការធ្វើបត្យាប័នជនជាតិខ្លួន ទៅកាន់អាមេរិក

២០៖ ប្រទេសថៃប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន១០០នាក់ទៀត និងអ្នកជំងឺម្នាក់ស្លាប់

២១៖ ក្រុមមន្រ្តីការទូតជាន់ខ្ពស់ចិន គូសបញ្ជាក់ពីជំហររបស់ចិន ក្នុងកិច្ចជំនួបយុទ្ធសាស្ត្រជាមួយអាមេរិក

២២៖ បារាំង៖ «គ្មានហេតុផលអ្វីដែលយើងត្រូវបដិសេធ ចំពោះវ៉ាក់សាំង AstraZeneca នោះឡើយ»

២៣៖ បទវិភាគ៖ បោះបង់ចោលគំនិត «វ៉ាក់សាំងជាតិនិយម» ជ្រើសយកគំនិត «វ៉ាក់សាំងពហុភាគីនិយម»

២៤៖ បទវិភាគអន្តរជាតិ៖ កំហឹងរបស់កូរ៉េខាងជើងចំពោះសហរដ្ឋអាមេរិក បង្កប់ចិត្តចង់ចរចា?

- ព័ត៌មាន Fresh News Plus

១៖ WhatsApp បញ្ចប់ដំណើរការនៅលើ iOS 9 និង iPhone 4S

២៖ Arsenal និង Man Utd ឡើងវគ្គ ៨ក្រុមនៃ UEL ហាលអាវតែ Spurs

៣៖ ឡេង ណូរ៉ា មានមោទនភាព ក្រោយបានលេងលីគកំពូលកម្ពុជាត្រឹមវ័យ ១៧ឆ្នាំ

៤៖ គណៈកម្មការ Tokyo Olympic Games ឆ្នាំ២០២០ នឹងពិភាក្សាគ្នាឡើងវិញ ដើម្បីឲ្យមានអ្នកគាំទ្រអន្តរជាតិចូលរួម

៥៖ ឥណ្ឌូនេស៊ី ដកខ្លួនពីការប្រកួតវាយសី All England Open នៅអង់គ្លេស ដោយសារតម្រូវឲ្យនៅដាច់ដោយឡែកពីគេ

៦៖ ភរិយារបស់លោក ហួរ ឡាវី បានទទួលមរណភាព អំឡុងពេលសំរាកព្យាបាលជំងឺកូវីដ១៩

៧៖ កីឡាករខ្មែរ-អាមេរិក Johnny នឹងមកប្រកួតស៊ីហ្គេម នៅវៀតណាមចុងឆ្នាំនេះ

៨៖ ចំណេះដឹងទូទៅ៖ ការកំណត់ដែនសមុទ្រនៅសម័យបុរាណ និងសម័យទំនើប

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com