(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ៣៖៣០នាទីរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាព ក្នុងសន្និបាត របស់កងកម្លាំងរក្សាសន្តិភាព អង្គការសហប្រជាតិរបស់កម្ពុជា នាវិមានសន្តិភាព។
នៅថ្ងៃនេះជាខួប១០ឆ្នាំ ការចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់កម្ពុជា ជាមួយអង្គការសហប្រជាជាតិផងដែរ។ រយៈពេល១០ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនទាហានជាបន្តបន្ទាប់ តាមរយៈអង្គការសហប្រជាជាតិ ក្នុងបេសកកម្មជួយសង្រ្គោះ និងដោះមីន នៅប្រទេសមួយចំនួន ដូចជាប្រទេសម៉ាលី និងស៊ូដង់ខាងត្បូង ជាដើម៕