(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ម្សិលមិញនេះ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន១២លើក (យប់៧លើក) សម្លាប់មនុស្ស៥នាក់ របួសធ្ងន់១១នាក់ (ស្រី៣នាក់) របួសស្រាល ៥នាក់ (ស្រី១នាក់) និងមិនពាក់មួកពេលគ្រោះថ្នាក់មាន១៤នាក់ (យប់៦នាក់) នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង១២លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ២១គ្រឿង ក្នុងនោះមានម៉ូតូចំនួន១៧គ្រឿង រថយន្តធុនតូច៥៨គ្រឿង រថយន្តធុនធំ ២គ្រឿង ថ្មើរជើង ៣នាក់ ហើយមូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន៨លើក (ស្លាប់៥នាក់), ស្រវឹង១លើក, ប្រជែងគ្រោះថ្នាក់១លើក, បត់គ្រោះថ្នាក់២លើក។
ដោយឡែកយានល្មើសសរុបទូទាំងប្រទេសមាន ៧,៧២៨គ្រឿង បានធ្វើការអប់រំមាន ៣,៥៩១គ្រឿង អប់រំមួក ១,៨៣៨និងពិន័យសរុប ៤,១៣៧គ្រឿង និងពុំមានឃាត់យានទុកនោះទេ ៕