Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: ភរិយារបស់លោក ហួរ ឡាវី បានទទួលមរណភាព អំឡុងពេលសំរាកព្យាបាលជំងឺកូវីដ១៩

19-03-2021 12:48

(ភ្នំពេញ)៖ លោកស្រី ងឿន សុថានី ដែលជាភរិយារបស់តារាជើងចាស់ ហួរ ឡាវី និងត្រូវជាម្តាយរបស់តារាចម្រៀង វី ឌីណែត បានទទួលមរណភាពនៅមុននេះបន្តិច អំឡុងពេលសំរាកព្យាបាលជំងឺកូវីដ១៩។

បើតាមបណ្តាញសង្គមផ្លូវការរបស់កញ្ញា វី ឌីណែត បានប្តូររូបភាពកាន់ទុក្ខភ្លាមៗ ខណៈលោក ហួរ ឡាវី បានបង្ហោះសារថា «អូនអើយសូមអូនវិលត្រឡប់មកផ្ទះវិញ មកប្តីអង្គុយចាំមើលផ្លូវប្រពន្ធទាំងទឹកភ្នែក តស៊ូឡើងអូន សាធុ.សាធុសាធុ»

ងាកមកតារាចម្រៀង ណុប បាយ៉ារិទ្ធ វិញ ក៏បានបង្ហោះសារថា «ចូលរួមរំលែកទុក្ខផងប្អូនស្រីអើយ។ អ្នកម្តាយរបស់ប្អូនស្រី Vy DyNeth HM បានលាចាកលោកហើយ»

យ៉ាងណាមិញ ជុំវិញការស្លាប់របស់លោកស្រី ងឿន សុថានី នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការនោះទេថា ដោយសារមូលហេតុអ្វី។

គួរជម្រាបថា ភរិយារបស់លោក ហួរ ឡាវី ត្រូវបានគេដឹងថា កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ ខណៈប៉ុន្មានថ្ងៃមុនកញ្ញា វី ឌីណែត បានប្រកាសថា ម្តាយរបស់ខ្លួន មានអការៈធ្វើទុក្ខខ្លាំង៕