(ភ្នំពេញ)៖ បន្ទាប់ពីរឿងពីសម្លេងសាសងស្នេហារវាងលោក កឹម សុខា និងស្រីមុំ បានបែកធ្លាយលើបណ្តាញសង្គម Facebook នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦នេះ នៅមានឯកសារចំនួន៦ទំព័រ ដែលរៀបរាប់អំពីការសាសងសម្តីគ្នារវាងលោក កឹម សុខា និងស្រីមុំ ត្រូវបានគេបន្តទម្លាយនៅលើ Facebook ឈ្មោះ «រឿងពិត CNRP»។
ក្រៅពីឯកសារ សាសងសម្តីគ្នានោះ, ម្ចាស់ Account Facebook រឿងពិត CNRP បានសរសេរនូវខ្លឹមសារមួយចំនួនដូចខាងក្រោម៖
«ការទាក់ទងស្នេហារវាងលោក កឹម សុខា និងស្រីស្នេហ៍លួចលាក់ឈ្មោះ ស្រីមុំ
ពេលនេះខ្ញុំសម្រេចចិត្តបញ្ចេញខ្លឹមសារ នៃការសាសងគ្នារវាងលោក កឹម សុខា និងស្រីស្នេហ៍ឈ្មោះអាមុំ ដែលជារឿងពិត ច្បាស់ការ ផ្តល់ដោយមនុស្សជំនិតរបស់លោក កឹម សុខា បានទម្លាយឲ្យដឹងអំពីទំនាក់ទំនងស្នេហាផ្អែមល្ហែមរវាងលោក កឹម សុខា និងស្រីស្នេហ៍ក្បត់ចិត្តប្រពន្ធ សូម្បីតែនៅពេលទៅខេត្តសៀមរាប ក្នុងពេលប្រពន្ធចូលផ្សារទិញសាច់ក្រក ក៏ឆ្លៀតទាក់ទងតាមទូរស័ព្ទសាសងស្នេហាជាមួយស្រីមុំដែរ។
ទន្ទឹមនឹងនេះ លោក កឹម សុខា តែងតែរកឱកាសដើម្បីរួមរ័ក្សជាមួយស្រីមុំ ដោយគេចចេញទៅក្រៅប្រទេសដើម្បីជួបគ្នា សប្បាយក្អាកក្អាយប្រព្រឹត្ត អំពើស្មោគគ្រោក ប្រើសម្តីឡែបខាយ អសិលធម៌ គួរឲ្យស្អប់ខ្ពើម គ្រាន់តែពីរថ្ងៃអាចរួមរ័ក្ស ជាមួយគ្នារហូតដល់ដប់ដងគ្មានខ្វល់ខ្វាយអំពីបញ្ហាជាតិ សុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសសកម្មជនគណបក្ស របស់ខ្លួនដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារឡើយ។
ដើម្បីកុំឲ្យគេចោទខ្ញុំថា និយាយមួលបង្កាច់ទៅលើលោក កឹម សុខា ខ្ញុំសូមដកស្រង់សម្តីសាសងគ្នារវាងលោក កឹម សុខា និងស្រីមុំ ដូចខាងក្រោម។
បន្ទាប់មកខ្ញុំនឹងបង្ហោះនូវសម្លេងពិតរបស់លោក កឹម សុខា និងស្រីមុំ»។
សូមអានខ្លឹមសារ សាសងគ្នារវាងលោក កឹម សុខា និងស្រីមុំ ចំនួន៦ទំព័រ៖