(បន្ទាយមានជ័យ)៖ អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បានឲ្យផ្អាកដំណើរការសាលាសុវណ្ណភូមិ២ នៅក្រុងប៉ោយប៉ែត ជាបណ្តោះអាសន្នសិន បន្ទាប់ពីសាលានេះ មានការពាក់ព័ន្ធនឹងអ្នកឆ្លងកូវីដ១៩។ នេះបើតាមសេក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
សេចក្តីជូនដំណឹងនេះ បានឲ្យដឹងថា ផ្អែកតាមការស្រាវជ្រាវលើករណីប្រជាពលរដ្ឋ ១គ្រួសារ ដែលបច្ចុប្បន្នរស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ឃើញថាមានពាក់ព័ន្ធជាមួយនឹងអ្នកឆ្លងកូវីដ១៩ មានកូនទៅរៀននៅសាលាសុវណ្ណភូមិ២។ ហេតុនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមផ្អាកដំណើរការសាលាខាងលើជាបណ្តោះអាសន្ន រហូតមានការជូនដំណឹងជាថ្មី៕