Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌វៀតណាម និងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជា ជួបពិភាក្សាគ្នា និងផ្លាស់ប្តូរយោបល់គ្នា

01-03-2016 00:12

(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ ២០១៦ ពេលព្រឹក នាទីស្តីការក្រសួងយុត្តិធម៌ លោក Ha Hung Cuong រដ្ឋមន្រ្តីក្រសួងយុត្តិធម៌វៀតណាម បានដឹកនាំគណៈប្រតិភូចូលជួប សម្តែងការគួរសមជាមួយ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជា ក្នុងដំណើរ ទស្សនៈកិច្ចរបស់ខ្លួននៅកម្ពុជារយៈពេល០៥ថ្ងៃ ពីថ្ងៃទី ២៧ ខែ កុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ ២០១៦។

ក្នុងជំនួបទ្វេភាគីនេះ រដ្ឋមន្រ្តីយុត្តិធម៌ទាំងពីរបានធ្វើការពិភាក្សា និងផ្លាស់ប្តូរ យោបល់គ្នា អំពីយន្តការពង្រឹងកិច្ចសហប្រតិបត្តការ ក្នុងវិស័យច្បាប់និងយុត្តិធម៌ និងព្រមទាំង បានចុះហត្ថលេខាលើផែនការការងាររវាងក្រសួងទាំងពីរ សម្រាប់ឆ្នាំ២០១៦ផងដែរ ដោយផ្តោត ជាសំខាន់លើកិច្ចសហប្រតិបត្តការក្នុងការរៀបចំសិក្ខាសាលារួមគ្នា កម្មវិធីទស្សនៈកិច្ចសិក្សា និងការផ្លាស់ប្តូរបទពិសោធន៏រវាងមន្រ្តីក្រសួងទាំងពីរ កម្មវិធីបណ្តុះបណ្តាលនិងពង្រឹង សមត្តភាពមន្រ្តី ការផ្លាស់ប្តូរព័ត៌មាននិងឯកសារគ្នាទៅវិញទៅមក ការជួយគ្នាទៅវិញទៅមក ក្នុងវិស័យច្បាប់និងតុលាការ ព្រមទាំងយន្តការពង្រឹងកិច្ចសហប្រតិបត្តការក្នុងក្របខណ្ឌតំបន់ ក៏ដូចជាអន្តរជាតិ ។ល។
ក្នុងដំណើរទស្សនៈកិច្ចមកកម្ពុជារយៈពេល០៥ថ្ងៃនេះ រដ្ឋមន្រ្តីក្រសួង យុត្តិធម៌វៀតណាមនិងគណៈប្រតិភូ ក៏នឹងចូលជួបសម្តែងការគួរសមផងដែរ ជាមួយសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងជួបជាមួយ ស្ថាប័នពាក់ព័ន្ធដ៏ទៃទៀតផងដែរ៕