(កោះកុង)៖ អគារសិក្សា៤ខ្នង សម្រាប់ក្មេងៗ នៅក្នុងតំបន់អារ៉ែង ក្រោយពីបានសាងសង់ប្រើប្រាស់រយៈពេល៩ខែ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦
លោកបណ្ឌិត ហ៊ុន ម៉ាណែត ស្ថាបនិក នៃចលនាយុវជនកម្ពុជា ក្រុម១៥៧ បានអញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។
អភិបាលស្តីទី ស្រុកថ្មបាំង បានឲ្យដឹងថា សាលាបឋមសិក្សា៤ខ្នង ដែលអំណោយមនុស្សធម៌របស់បងប្អូនសមាជិកចលនាយុវជន កម្ពុជាក្រុម១៥៧ ពិតជាបានរួមចំណែតយ៉ាងខ្លាំងជាមួយរាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលវិស័យអប់រំសម្រាប់ក្មេងៗ ដែលនៅតំបន់ដាច់ស្រយ៉ាលមួយនេះ។
អភិបាលខេត្តកោះកុង លោក ប៊ុន លើត ក៏បានថ្លែងកោតសរសើចំពោះចលនាយុវជនកម្ពុជា ក្រុម១៥៧ ចំពោះលទ្ធផលដែលទទួលបាននៅពេលនេះ ដែលទាំងអស់នេះ បានធ្វើឡើងដោយឆន្ទៈពិតៗ។
លោក ហ៊ុន ម៉ាណែត បានថ្លែងថា សាលារៀនដែលបានសាងសង់នៅទីនេះ គឺដើម្បីកូនចៅ បងប្អូននៅតំបន់អារ៉ែងសិក្សារៀនសូត្រ ហើយសាលារៀននេះជាថ្នារបណ្តុះបណ្តាវិជ្ជាជីវៈ ធនធានមនុស្ស តាមរយៈនេះហើយ បានជាសម្តេចតេជោ បានខិតខំសាលារៀនគ្រប់ទីកន្លែង ក្នុងភូមិ ឃុំ ស្រុក ដើម្បីឲ្យសិស្សានុសិស្សបានសិក្សារៀនសូត្រ ឲ្យក្លាយខ្លួនជាធនធានមនុស្ស ដើម្បីមានឱកាសចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ អភិវឌ្ឍសហគម ក៏ដូចជាអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន។
លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានថ្លែងសរសើចំពោះសមាជិកក្រុម១៥៧ ដែលបានខិតខំពុះពារក្នុងការសាងសង់សាលារៀននេះ ព្រោះតែបើគ្មានឆន្ទៈ និងការព្យាយាមនោះទេ គឺមិនអាចសម្រេចការសាងសង់នេះបានទេ ព្រោះការដឹកជញ្ជូនមានការលំបាល សព្វបែបយ៉ាង។
សូមបញ្ជាក់ថា សាលាបឋមសិក្សា៤ខ្នងនេះ បានសាងសង់ប្រើប្រាស់រយៈពេល៩ខែ ចាប់តាំងពីឆ្នាំ២០១៥ ហើយប្រើប្រាស់ថវិកាអស់៥៥៩០៥ដុល្លារ បូករមទាំងថ្លៃដឹកជញ្ជុនចំនួន៨៩២០ដុល្លារ និង៦២៦១០០០០រៀល៕