(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ មានដូចខាងក្រោម៖
- ព័ត៌មាន Fresh News
១៖ ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន៣៦នាក់ ខណៈអ្នកជំងឺចំនួន៥៨នាក់ជាសះស្បើយ
២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១២១លាន ៨០ម៉ឺននាក់ ស្លាប់ជាង ២លាន ៦៩ម៉ឺននាក់ និងជាសះស្បើយជាង ៩៨លាននាក់!
៣៖ ក្រសួងសុខាភិបាល៖ ចាក់វ៉ាក់សាំងជំងឺកូវីដ១៩ Sinopharm និង Astra Zeneca នៅទូទាំងប្រទេស កើនដល់ចំនួន ១៩៨៩៣៣នាក់
៤៖ សហរដ្ឋអាមេរិក៖ មនុស្ស ៦.២៧ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១,២៨៨នាក់ស្លាប់ នៅក្នុងពេលតែ១ថ្ងៃ
៥៖ ក្រសួងសុខាភិបាល ចេញសេចក្តីសម្រេចដាក់ឲ្យអនុវត្តគោលការណ៍ណែនាំពីវិធានសុវត្ថិភាព ទាក់ទងការគ្រប់គ្រង និងចាត់ចែងសាកសពអ្នកផ្ទុកវីរុសកូវីដ១៩
៦៖ ថៃមានអ្នកជំងឺកូវីដ-១៩ ម្នាក់ទៀតស្លាប់ និងរកឃើញអ្នកឆ្លងថ្មីៗ ៩២នាក់
៧៖ ប្រមុខការទូតកម្ពុជា៖ វ៉ាក់សាំងកូវីដ១៩ ជាច្រើនទៀត នឹងមកដល់កម្ពុជា ក្នុងរយៈពេល២ ទៅ៣សប្តាហ៍ខាងមុខ
៨៖ WHO បន្តចេញមុខការពារវ៉ាក់សាំង AstraZeneca ដោយនិយាយថា អត្ថប្រយោជន៍របស់វ៉ាក់សាំងនេះមានច្រើនជាងហានិភ័យរបស់វា
៩៖ ប្រមុខរដ្ឋស្តីទី ចេញពីព្រះរាជក្រឹត្យដកគោរមងារ «ឧកញ៉ា» ពី ឌួង ឆាយ ក្រោយធ្លាយវីដេអូប្រើហិង្សាលើភរិយា
១០៖ រដ្ឋមន្ត្រីការបរទេសអាមេរិក៖ «ទាំងផ្លូវការទូត និងការដាក់សម្ពាធមានរួចស្រេច ដើម្បីដោះស្រាយបញ្ហា ជាមួយកូរ៉េខាងជើង»
១១៖ កម្ពុជានឹងធ្វើជាប្រធានបន្ដវេន របស់អគ្គមេបញ្ជាការកងទ័ពអាស៊ាន លើកទី១៩ ឆ្នាំ២០២២
១២៖ កូរ៉េខាងជើងនឹងបន្តបដិសេធ សំណើសុំចរចាពីសហរដ្ឋអាមេរិក
១៣៖ លោក នេត្រ ភក្ត្រា៖ ទ្វាររបស់ក្រសួងបរិស្ថានបើកចំហរជានិច្ច រាល់ការចូលរួមអភិរក្សធនធានធម្មជាតិ សម្រាប់ដៃគូទាំងឡាយ ដែលគោរពរតាមច្បាប់ត្រឹមត្រូវ មានការទទួលខុសត្រូវ និងស្មោះត្រង់
១៤៖ ឥណ្ឌាចាក់វ៉ាក់សាំងជូនប្រជាជនបាន «៣៦លានដូស» និងគ្មានការព្រួយបារម្ភ ចំពោះវ៉ាក់សាំង AstraZeneca ដែលខ្លួនកំពុងប្រើនោះឡើយ
១៥៖ រុស្ស៊ី, អ៉ីរ៉ង់ថ្កោលទោសផែនការបង្កើនក្បាលគ្រាប់នុយក្លេអ៊ែររបស់អង់គ្លេស
១៦៖ ក្រុមអ្នកវិទ្យាសាស្ត្រដាណឺម៉ាក៖ «អ្នកធ្លាប់ឆ្លង និងជាសះស្បើយពីកូវីដ-១៩ អាចមានអង់ទីករប្រឆាំងវីរុសនេះ៦ខែ ខណៈមនុស្សចាស់ងាយឆ្លងម្តងទៀត»
១៧៖ បទវិភាគ៖ ការដែលអាមេរិកបង្កើនការដាក់ទណ្ឌកម្មទៅលើមន្ត្រីចិនបានបង្ហាញពី «ភាពគ្មានជំនឿចិត្តលើខ្លួនឯង»
១៨៖ ឯកអគ្គរដ្ឋទូតចិន៖ «ចិននឹងមិនឲ្យប៉ះពាល់ ផលប្រយោជន៍ស្នូលរបស់ខ្លួន ក្នុងកិច្ចសន្ទនានៅរដ្ឋ Alaska ឡើយ»
១៩៖ អង្គការ UNCTAD ដំឡើងអត្រាព្យាករណ៍នៃកំណើនសេដ្ឋកិច្ចពិភពលោក សម្រាប់ឆ្នាំ២០២១នេះ ដល់៤.៧ភាគរយ
២០៖ យោធាមីយ៉ាន់ម៉ាបន្តរឹតត្បិតកាន់តែខ្លាំង លើប្រព័ន្ធអ៉ីនធើណិតក្នុងប្រទេស ជាពិសេសបណ្តាញសារព័ត៌មាន
២១៖ ទីបំផុតសភាថៃទទួលបរាជ័យ ក្នុងការអនុម័តសេចក្តីព្រាងច្បាប់មួយ ដែលអាចឈានទៅធ្វើ វិសោធនកម្មរដ្ឋធម្មនុញ្ញ
២២៖ បទវិភាគអន្តរជាតិ៖ អ្វីទៅនៅពីក្រោយការផ្ទុះរលកទី៣កូវីដ-១៩ ក្នុងតំបន់អឺរ៉ុប?
- ព័ត៌មាន Fresh News Plus
១៖ TikTok កំពុងពិចារណាដាក់ឱ្យប្រើមុខងារ Group Chat នៅក្នុងឆ្នាំនេះ ជាមួយនឹងសមត្ថភាពដ៏អស្ចារ្យ និងសម្បូរបែប
២៖ ជប៉ុន នឹងស៊ើបអង្កេតលើកម្មវិធីផ្ញើសារ Line ក្រោយមានសេចក្តីរាយការណ៍ថា អនុញ្ញាតឲ្យវិស្វករចិនចូលទៅកាន់ទិន្នន័យអ្នកប្រើប្រាស់
៣៖ Bayern និង Chelsea ឡើងទៅបង្រ្គប់វគ្គ ៨ក្រុមនៃ UCL ក្រោយទម្លាក់ Lazio និង Atletico
៤៖ ទីបំផុត! តារាចម្រៀង ឆន សុវណ្ណារាជ គេចផុតពីជំងឺដ៏កាចសាហាវ «កូវីដ-១៩» ក្រោយលទ្ធផលតេស្ត «អវិជ្ជមាន» ទាំង៣លើក
៥៖ លីគចុងសប្ដាហ៍នេះ ពន្យារទៅប្រកួតថ្ងៃទី២៣-២៤ ខែមីនាវិញ បន្ទាប់ពីកីឡាករជម្រើសជាតិចាក់វ៉ាក់សាំងកូវីដ-១៩
៦៖ Pogba និង De Gea ទំនងអាចចូលលេងបាន ពេល Man Utd ប៉ះ AC Milan រាត្រីនេះ
៧៖ នាយ ចឺម និងសមាជិកគ្រួសារ១៣នាក់ ឆ្លងផុតការធ្វើតេស្តលើកទី១ ជាមួយលទ្ធផល «អវិជ្ជមានកូវីដ-១៩»
៨៖ អាមេរិកកំពុងស៊ើបអង្កេតលើករណីរថយន្ត Tesla បើកប៉ះទង្គិចរថយន្តប៉ូលិស ខណៈប្រើប្រាស់មុខងារ «បើកបរដោយស្វ័យប្រវត្តិ»
* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com