(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នះ បានចេញ ចេញសេចក្តីសម្រេចដាក់ឲ្យអនុវត្តគោលការណ៍ ណែនាំស្តីពីវិធានសុវត្ថិភាព ផ្នែកសុខាភិបាលទាក់ទងនឹងការគ្រប់គ្រង និងចាត់ចែងសាកសពអ្នកផ្ទុកវីរុសកូវីដ១៩។

សេចក្តីសម្រេចរបស់លោក ម៉ម ប៊ុនហេង បញ្ជាក់ថា «ត្រូវបានដាក់ឲ្យអនុវត្តគោលការណ៍ណែនាំស្តីពីវិធានសុវត្ថិភាពផ្នែកសុខាភិបាល ទាក់ទងនឹងការគ្រប់គ្រង និងការចាត់ចែងសាកសពដែលមានផ្ទុកកូវីដ១៩ ដែលជាឧបសម្ព័ន្ធនៃសេចក្តីសម្រេចនេះ។ សេចក្តីសម្រេចទាំងឡើយណា ដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍»

សូមជម្រាបថា គិតមកត្រឹមព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាមានសពអ្នកស្លាប់ ដែលមានផ្ទុកជំងឺកូវីដ១៩ ចំនួន៣នាក់ហើយ ក្នុងនោះបុរសជនជាតិខ្មែរម្នាក់ ស្លាប់ដោយសារជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ និង២នាក់ទៀត ស្លាប់ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩ រួមមានបុរសជនជាតិចិនម្នាក់ ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងម្នាក់ទៀតជាបុរសជនជាតិខ្មែរ នៅខេត្តព្រៃវែង ស្លាប់ដោយសាស្ទះសរសៃរឈាមបេះដូង៕