(ភ្នំពេញ)៖ ហាង «Modestore» ស្ថិតនៅផ្ទះលេខ ១៤BC ផ្លូវលេខ៣៧០ បានរកឃើញបុគ្គលិក២រូបកើតជំងឺកូវីដ១៩។ យោងតាមការជូនដំណឹងរបស់ហាង «Modestore» បុគ្គលិកពីរនាក់ ដែលរកឃើញវិជ្ជមានកូវីដ១៩ នាយប់ថ្ងៃទី១៦ ខែមីនា ជាបុគ្គលិកផ្នែកគណនេយ្យ និងគ្រប់គ្រុងស្តុក។

ជាមួយនឹងការរកឃើញករណីវិជ្ជមានកូវីដ១៩នៅក្នុងហាងខាងលើនេះ នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង បានអំពាវនាវដល់អ្នកធ្លាប់ចេញចូលហាងចន្លោះពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែមីនា ហើយមានលេចចេញរោគសញ្ញាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬដងដង្ហើមខ្លីៗ ទៅធ្វើតេស្តសុខភាពនៅតាមមន្ទីរពេទ្យ ដែលបានកំណត់ និងពាក់ម៉ាស់ឱ្យជាប់ជាប្រចាំ។

ដោយឡែកចំពោះអ្នកមិនមានចេញរោគសញ្ញា ត្រូវធ្វើចត្តាឡីស័កនៅផ្ទះ និងតាមដានសុខភាពរយៈពេល ១៤ថ្ងៃ៕