(ភ្នំពេញ)៖ ធនាគារ Maybank សាខាផ្លូវកម្ពុជាក្រោម បានប្រកាសផ្អាកដំណើរជាបណ្តោះអាសន្ន បន្ទាប់ពីបុគ្គលិករបស់ខ្លួនម្នាក់កើតជំងឺកូវីដ១៩។

យោងតាមសេចក្តីដំណឹង បានបញ្ជាក់ថា ការផ្អាកនឹងធ្វើឡើងចាប់ពីថ្ងៃនេះតទៅរហូតមានការជូនដំណឹងជាថ្មី។ បើទោះបីជាយ៉ាងសាខាដទៃទៀត របស់ធនាគារនៅដំណើរការជាធម្មតា។

យោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា បុគ្គលិកដែលកើតជំងឺកូវីដ១៩នេះ បានឆ្លងពីមិត្តភក្តិរបស់គេ មិនមែនឆ្លងនៅក្នុងកន្លែងធ្វើការនោះទេ។ បុគ្គលិករូបនេះ ក៏មិនមែនជាអ្នកផ្តល់សេវាជូនអតិថិជននោះដែរ៕