(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ មានដូចខាងក្រោម៖
- ព័ត៌មាន Fresh News
១៖ ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់ចំនួន៧៥នាក់ ខណៈអ្នកជំងឺចំនួន២២នាក់ជាសះស្បើយ
២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១២១លាន ២២ម៉ឺននាក់ ស្លាប់ជាង ២លាន ៦៨ម៉ឺននាក់ និងជាសះស្បើយជិត ៩៨លាននាក់!
៣៖ ព្រះមហាក្សត្រខ្មែរ យាងទស្សនកិច្ចកន្លែងបង្កើតបក្សកុម្មុយនិស្តចិន នៅទីក្រុងសៀងហៃ
៤៖ សហរដ្ឋអាមេរិក៖ មនុស្ស ៥.២៦ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១,២៤៨នាក់ស្លាប់ នៅក្នុងពេលតែ១ថ្ងៃ
៥៖ សម្តេចតេជោ ហ៊ុន សែន សម្រេចជ្រើសតាំងលោកស្រី ឱ វណ្ណឌីន ជាប្រធានគណៈកម្មការចាក់វ៉ាក់សាំងកូវីដ-១៩ ខណៈកម្ពុជាអាចទទួលបានវ៉ាក់សាំង ១.៥លានដូសទៀត
៦៖ បារាំងទើបរកឃើញវីរុសកូវីដ១៩ បំប្លែងខ្លួនថ្មីមួយទៀត ដែលអាចគេចពីស្តង់ដារតេស្តបច្ចុប្បន្ន ហើយមិនទាន់ដឹងថាវាមានភាពកាចសាហាវ និងឆ្លងលឿនជាងវិរុសដទៃនោះទេ
៧៖ សម្តេចតេជោ ហ៊ុន សែន ផ្តល់ជំនួយថវិកា សម្ភារៈ និងស្បៀងបន្ថែមទៀត ដល់បណ្តាខេត្តមួយចំនួន ដើម្បីរៀបចំធ្វើចត្តាឡីស័ក
៨៖ លទ្ធផលសិក្សានៅអ៉ីស្រាអែល៖ «ស្ត្រីមានផ្ទៃពោះដែលបានចាក់ វ៉ាក់សាំងបង្ការកូវីដ-១៩ ក៏អាចការពារទារកក្នុងផ្ទៃ ពីវីរុសនេះបានផងដែរ»
៩៖ សភាកម្ពុជា សម្តែងការខកចិត្តចំពោះសេចក្តីសម្រេចចិត្តរបស់សភាអឺរ៉ុប ស្តីពីការជំនុំជម្រះក្តីប្រឆាំងនឹងជនល្មើសច្បាប់ នៅកម្ពុជា
១០៖ ទីបំផុតលោក ដូណាល់ ត្រាំ ព្រមជំរុញឲ្យក្រុមអ្នកគាំទ្រលោក ទៅទទួលការចាក់វ៉ាក់សាំង
១១៖ អ្នកពាក់ព័ន្ធពិធីមង្គលការដែលបុគ្គល កក្កដា សោភ័ណ្ឌ បានទៅចូលរួម ធ្វើតេស្តលើកទី១ អវិជ្ជមានកូវីដទាំងអស់ ខណៈថ្ងៃនេះខេត្តតាកែវ មានអ្នកជំងឺកូវីដលើកដំបូង ជាបុគ្គលិកស៉ិនទ្រី ទើបមកពីភ្នំពេញ
១២៖ សហភាពអឺរ៉ុបកំពុងត្រៀមទណ្ឌកម្ម ដើម្បីដាក់លើយោធាមីយ៉ាន់ម៉ា ខណៈក្រុមគ្រួសារបាតុករដែលបានស្លាប់ កំពុងធ្វើបុណ្យសព
១៣៖ ក្រសួងកិច្ចការនារី ចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ឧកញ៉ា ឌួង ឆាយ ដែលប្រើអំពើហិង្សាលើ អតីតភរិយា
១៤៖ ហ្វីលីពីនសម្រេចហាមជនបរទេស ចូលទឹកដីខ្លួនជាបណ្តោះអាសន្ន ចំពោះមុខការហក់ឡើងខ្លាំងនៃករណីឆ្លងកូវីដ-១៩
១៥៖ ក្រសួងអប់រំ ចេញសេចក្តីណែនាំ៥ចំណុច ដើម្បីពង្រឹងវិធានការសុវត្ថិភាពសុខភាពសិក្សា នៅតាមគ្រឹះស្ថានសិក្សា
១៦៖ និយតករអឺរ៉ុបថា គ្មានសញ្ញាណាមួយដែលបង្ហាញថា វ៉ាក់សាំង AstraZeneca បង្កឲ្យមានបញ្ហាកំណកឈាមឡើយ
១៧៖ យោធាមីយ៉ាន់ម៉ារឹបអូសគណនីធនាគារ នៃមូលនិធិសង្គមដ៏ធំបំផុតមួយនៅក្នុងប្រទេស ពីបទផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ក្រុមបាតុករ
១៨៖ កូរ៉េខាងជើងអាចនឹងធ្វើតេស្តមីស៊ីលផ្លោង ICBM ស៊េរីថ្មីក្នុងពេលអនាគតដ៏ខ្លី, នេះបើតាមការព្រមានពីមេទ័ពអាមេរិក
១៩៖ ថៃប្រកាសរកឃើញឆ្លងកូវីដ-១៩ រហូតដល់ «២៤៨នាក់ថ្មីទៀត» ក្នុងនោះ ១៦៧នាក់នៅទីក្រុងបាងកក និងអ្នកជំងឺម្នាក់ទៀតស្លាប់
២០៖ IAEA៖ អ៉ីរ៉ង់ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដោយប្រើម៉ាស៊ីនដ៏ទំនើប នៅឯរោងចក្រក្រោមដី
២១៖ ក្រុមព្រះសង្ឃនៅមីយ៉ាន់ម៉ាអំពាវនាវឲ្យយោធា បញ្ឈប់ការបង្រ្កាបយ៉ាងអាក្រក់លើក្រុមបាតុករ
២២៖ វៀតណាមជឿជាក់ថានឹងសម្រេចបាន វ៉ាក់សាំងកូវីដ-១៩ ដែលខ្លួនអភិវឌ្ឍផ្ទាល់ដៃ នៅត្រីមាសទី៤ឆ្នាំនេះ
២៣៖ បទវិភាគអន្តរជាតិ៖ កិច្ចប្រជុំអាមេរិក-ចិននៅអាឡាស្កា ជារាត្រីទឹកឃ្មុំឬ?
២៤៖ បទវិភាគអន្តរជាតិ៖ តើ «យន្តការចតុភាគី» ជាគំនិតឯកភាពរួម ឬក៏មានការគិតគូររៀងៗខ្លួន?
- ព័ត៌មាន Fresh News Plus
១៖ Nokia នឹងកាត់បន្ថយការងារ១០,០០០កន្លែង ក្នុងរយៈពេល២ឆ្នាំខាងមុខ
២៖ Man City ចូលរួមជាមួយ Liverpool ឡើងទៅវគ្គ ៨ក្រុមនៃ UCL ក្រោយបន្តយកឈ្នះ Moncheng
៣៖ Real Madrid ឆ្លងចូលវគ្គ ៨ក្រុមនៅ UCL គ្រាដែលបន្តយកឈ្នះ Atalanta ក្នុងជើងទី២ ទៀត
៤៖ Ibrahimovic ត្រឡប់ទៅចូលរួមជាមួយក្រុមជម្រើសជាតិស៊ុយអែតវិញ ទាំងវ័យ ៣៩ឆ្នាំ
៥៖ តារាកំប្លែង ស្រីអ៉ីត រៀបរាប់ពីអាការៈជំងឺកូវីដ-១៩ និងអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរឱ្យយកចិត្តទុកដាក់ ថែទាំសុខភាព និងស្តាប់តាមណែនាំរបស់ក្រសួងសុខាភិបាល
៦៖ វិសាខា បន្ដស្នើលើកការប្រកួតសប្ដាហ៍ទី៣ ខណៈត្រូវយកសំណាកលើកទី២ ថ្ងៃទី២២-មីនា
៧៖ អតីតសមាជិកក្រុមព្រះខ័នរាជស្វាយរៀង Jonny Campbell ផ្ទេរទៅក្លិប United City FC
៨៖ អ្នកនិពន្ធនៅហង្សមាស លោក ម៉ម មិថុនា បញ្ជាក់ថាខ្លួន «វិជ្ជមានកូវីដ-១៩» ពេលលទ្ធផលធ្វើតេស្តលើកទី២
៩៖ វិសាខា បន្ដស្នើលើកការប្រកួតសប្ដាហ៍ទី៣ ខណៈត្រូវយកសំណាកលើកទី២ ថ្ងៃទី២២-មីនា
១០៖ ក្រុមអ្នកវិនិយោគិនបានអះអាងថា នៅពេលនេះ ក្រុមហ៊ុន Ant Group បុត្រសម្ព័ន្ធរបស់ Alibaba មានតម្លៃជាង ២០០ពាន់លានដុល្លារអាមេរិក
១១៖ អតីតសមាជិកក្រុមព្រះខ័នរាជស្វាយរៀង Jonny Campbell ផ្ទេរទៅក្លិប United City FC
១២៖ អ្នកនិពន្ធនៅហង្សមាស លោក ម៉ម មិថុនា បញ្ជាក់ថាខ្លួន «វិជ្ជមានកូវីដ-១៩» ពេលលទ្ធផលធ្វើតេស្តលើកទី២
១៣៖ មុខងារថ្មីរបស់ Facebook អាចឲ្យអ្នកនិពន្ធ និងអ្នកសារព័ត៌មាន អាចរកលុយបាន
១៤៖ បទថ្មីរបស់ សុវត្ថិ-សីម៉ា កំពុងអង្រួនបេះដូងអ្នកស្តាប់ ខណៈអត្ថន័យត្រូវសាច់រឿងក្នុងគ្រួសារមួយចំនួននាពេលបច្ចុប្បន្ន!
* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com