(ភ្នំពេញ)៖ នៅដើមខែមីនា ចន្លោះពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦ សីតុណ្ហភាពអតិបរមា នៅក្នុងប្រទេសកម្ពុជា នឹងកើនឡើងខ្ពស់ជាងខែកុម្ភៈពី ០២-០៣អង្សាសេ។ នេះបើតាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលបានបង្ហាញថា តំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអតិបរមា ចាប់ពី ៣៥-៣៧អង្សាសេ។ តំបន់ទាំងពីរនេះពុំមានភ្លៀងកក់ខែនោះទេ។ ចំណែកនៅតំបន់មាត់សមុទ្រវិញ អាចមានភ្លៀងកក់ខែខ្លះៗ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែមីនាឆ្នាំ២០១៦។ ចំណែកសីតុណ្ហភាពអតិបរមាមាន ៣៣-៣៥អង្សាសេ។
យ៉ាងណាក៏ដោយ ក្រសួងធនធានទឹក និងឧតុនិយម សុំអំពាវនាវឲ្យប្រជាពលរដ្ឋថែរក្សាសុខភាព និងប្រុងប្រយ័ត្នគ្រប់កាលៈទេសៈ ដើម្បីកុំឲ្យមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ៕