(ភ្នំពេញ)៖ ការប្រកួតថ្នាក់តំបន់នៅភ្នំពេញរបស់ LEO Beer National Volleyball Cup 2016 ដែលមានការប្រកួត រវាងកីឡាករចំនួន ៨ក្រុម មកពីខេត្តកណ្តាល កំពង់ស្ពឺ ព្រៃវែង ស្វាយរៀង និងភ្នំពេញ បានបញ្ចប់រួចហើយ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ ឯពហុកីឡដ្ឋានជាតិអូឡាំពិក ដែលយើងបានរកឃើញក្រុមដែលទទួលជ័យជំនះចំនួន ២ក្រុម គឺក្រុមយុវជនភ្នំពេញថ្មី និងក្រុមវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដើម្បីចូលរួមប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ។ ក្នុងថ្ងៃនោះដែរក៏មានការប្រកួតលក្ខណៈមិត្តភាពរវាងក្រុម បញ្ជាការដ្ឋានអង្គរក្ស និងក្រុមក្រសួងមហាផ្ទៃផងដែរ។
ការប្រកួតថ្នាក់តំបន់ជាបន្ត នឹងធ្វើនៅតំបន់ព្រះសីហនុ ចាប់ពីថ្ងៃទី០៨ ដល់ ១៣ ខែមិថុនា ឆ្នាំ២០១៦ ដែលនឹងមានការចូលរួមប្រកួតពីកីឡាករមកពីខេត្តព្រះសីហនុ កោះកុង កំពត កែប និងតាកែវ។
ចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីលើកស្ទួយវិស័យកីឡាទាំងអស់គ្នា!