(ភ្នំពេញ)៖ ព្រឹទ្ធសភា កម្ពុជា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្តីថ្លែងការណ៍ សម្តែងនូវការខកចិត្ត និងសោកស្តាយបំផុតចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុប នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ស្តីពីការជំនុំជម្រះក្តីប្រឆាំងនិងជនល្មើសច្បាប់នៅកម្ពុជា (២០២១/២៥៧៩(RSP))។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ព្រឹទ្ធសភាកម្ពុជា បានចាត់ទុកថា សេចក្តីសម្រេចនេះ ធ្វើឡើងដោយគ្មានមូលដ្ឋានច្បាប់ មានចរិតលំអៀង និងក្រោមហេតុផលនយោបាយ និងលើកទឹកចិត្តឱ្យក្រុមឧក្រិដ្ឋជនប្រឆាំងជាមួយរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈការបម្រើ របៀបវារៈនយោបាយរបស់បរទេសប្រឆាំងជាតិឯង៕

សូមអានសេចក្តីថ្លែងការណ៍ខាងក្រោម៖