(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៩ ខែកុម្ភៈនេះ ស្រ្តីវ័យក្មេងស្រស់ស្អាតតាមរយៈ Facebook ឈ្មោះ Mon Srey បានបង្ហាញនូវសម្លេងសារ សងស្នេហាល្អូកល្អិនជាមួយលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។ ក្នុងនោះស្រ្តីវ័យក្មេងនោះបានទម្លាយថា លោក កឹម សុខា ជាមនុស្សប្រុសចិត្តសាវា ល្មោភតណ្ហាឃើញស្រីក្មេងមិនបាន បានខ្លួនហើយមិនទទួលខុសត្រូវ។
ខាងក្រោមនេះជាខ្លឹមសារ ដែលរូបនាងបានសរសេរទម្លាយយ៉ាងដូច្នេះថា៖
«នាងខ្ញុំសោកស្តាយណាស់ ដែលបានជ្រុលខ្លួនទាក់ទងជាមួយលោកកឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ដោយជឿតាមការលួងលោម និងសន្យាផ្តល់លុយកាក់ និងសម្ភារៈពីគាត់ ខ្ញុំក៏យល់ព្រមស្នេហាជាមួយគាត់ រហូតបានទៅដើរលេង នៅទីក្រុងបាងកកជាមួយគាត់។
ស្ទើររាល់ថ្ងៃលោក កឹម សុខា គាត់តែងតែទូរស័ព្ទមករកខ្ញុំ គាត់ប្រាប់ខ្ញុំថា គាត់ស្រលាញ់ខ្ញុំណាស់ស្ទើរបាត់មុខខ្ញុំមិនបាន ថ្ងៃ១គាត់បានទូរស័ព្ទមករកខ្ញុំ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំមានអាការៈចេះតែចង់ក្អួតចង្អោរ សង្ស័យមានផ្ទៃពោះ គាត់ក៏ឆ្លើយវិញថា លេងសើចម្ល៉េះ គាត់ឲ្យខ្ញុំរកវិធីការពារ ពេលបានលឺសម្តីរបស់គាត់ខ្ញុំមានអារម្មណ៍អស់សង្ឃឹម ព្រោះគាត់គ្មានការទទួលខុសត្រូវអីទាំងអស់។
ប៉ុន្មានថ្ងៃមុននេះ គាត់បានហៅខ្ញុំឲ្យទៅលេងផ្ទះគាត់ នៅម្តុំផ្សារព្រែកឯង ហើយឲ្យខ្ញុំនាំមិត្តភ័ក្តិស្រីទៅលេងជាមួយផង ពេលគាត់ឃើញមិត្តភ័ក្តិខ្ញុំ គាត់បានបបួលមិត្តភ័ក្តិឲ្យធ្វើប៉ាស្ព័រទៅលេងប្រទេសបារាំងជាមួយគាត់ ពេលនោះខ្ញុំហួសចិត្តនឹកស្មានមិនដល់ថា កឹម សុខា ជាមនុស្សប្រុសចិត្តសាវា ល្មោភតណ្ហាឃើញស្រីក្មេងមិនបាន បានខ្លួនហើយមិនទទួលខុសត្រូវ។ ឥឡូវនេះខ្ញុំមានការព្រួយបារម្ភពីសុវត្ថិភាព ព្រោះមានមនុស្សជិះម៉ូតូតាមដានខ្ញុំ ពេលនេះខ្ញុំសុំទំលាយរឿងរ៉ាវទាំងអស់ដោយឥតអៀនខ្មាស់ព្រោះដើម្បីអោយមិត្តភ័ក្តិជួយខ្ញុំផង។
ខ្ញុំសុំផ្តាំផ្ញើចំពោះមិត្តភ័ក្តិទាំងអស់ សុំប្រុងប្រយត្ន័ជាមួយមនុស្សប្រុសរបៀបនេះ ចុងក្រោយនេះខ្ញុំសុំបង្ហាញសំលេងទូរស័ព្ធទាក់ទងជាមួយ កឹម សុខា ដែលបានថតទុកហើយសុំ អោយសមត្ថកិច្ចជួយការពារសុវត្ថិភាពឲ្យនាងខ្ញុំផង»៕
សូមចុចស្តាប់សម្លេងសារសងស្នេហាល្អូកល្អឺនជាមួយលោក កឹម សុខា៖
ស្ត្រីវ័យក្មេងម្នាក់ទម្លាយអាថ៌កំបាំង លួចមានស្នេហាស៊ីជម្រៅជាមួយ...ស្ត្រីវ័យក្មេងម្នាក់ទម្លាយអាថ៌កំបាំង លួចមានស្នេហាស៊ីជម្រៅជាមួយលោក កឹម សុខា ហើយមិនទទួលខុសត្រូវ
Posted by Fresh News on Monday, February 29, 2016