(ភ្នំពេញ)៖ ទីតាំងចំនួន៣កន្លែងទៀត នៅខេត្តព្រះសីហនុ ត្រូវបានបញ្ចប់ជាមណ្ឌលចត្តាឡីស័ក និងឲ្យដំណើរការអាជីវកម្មវិញ។ នេះបើតាមសេចក្តីសម្រេចរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០១នេះ។

ទីតាំងទាំង៣ នោះរួមមាន៖

*ទី១៖ សណ្ឋាគារស៉ីងហ្សាវ័ន
*ទី២៖ មណ្ឌលពហុព្យាបាលអន្តរជាតិ ក្រុងព្រះសីហនុ
*ទី៣៖ សណ្ឋាគារជិនហ្វឹង។

សូមជម្រាបថា កម្ពុជាកំពុងជួបប្រទះករណីឆ្លងជំងឺកូវីដ១៩ យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន ជាព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលធ្វើឲ្យទីតាំងជាច្រើនដែលពាក់ព័ន្ធ ត្រូវបង្ខំចិត្តបិទជាបណ្តោះអាសន្ន។ គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៥០៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៨៤០នាក់, អ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៦៦២នាក់, អ្នកជំងឺម្នាក់ស្លាប់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕

សូមអានសេចក្តីសម្រេចរបស់អភិបាលខេត្តព្រះសីហនុ ខាងក្រោម៖