Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឆេះរថយន្តមួយគ្រឿងទាំងកណ្ដាលថ្ងៃ ក្នុងក្រុងសៀមរាប

17-03-2021 15:32

(សៀមរាប)៖ រថយន្តមួយគ្រឿងបានឆេះនៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ បណ្ដាលឱ្យខូចខាតស្ទើរទាំងស្រុង នៅមុខឱសថស្ថានព្រះវិហារ ស្ថិតក្នុងក្រុមទី២ ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាបប។

ក្រោយពេលឆាបឆេះស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចេញរថយន្តពន្លត់អគ្គិភ័យ បាញ់ឱ្យទៅវិញភ្លាមៗផងដែរ។ បើតាមអាជ្ញាធររកឃើញថា មូលហេតុដោយសារឆ្លងចរន្តភ្លើង។

រថយន្តដែលឆាបឆេះនេះ ជាប្រភេទរថយន្តដឹកទំនិញម៉ាក Starex ពណ៌ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ 2Y-5865 ជាកម្មសិទ្ធរបស់ក្រុមហ៊ុន Medibest នៅភ្នំពេញ។

រថយន្តរងការឆាបឆេះនេះ បានដឹកថ្នាំពេទ្យ ដើម្បីចែកចាយ។ ការឆាបឆេះនេះ ធ្វើឱ្យខូចខាតថ្នាំគិតជាទឹកប្រាក់ប្រមាណ ១៨០០ដុល្លារ ទៅ ២០០០ដុល្លារ ខណៈរថយន្តខូចខាតទាំងស្រុង៕