(កំពង់ឆ្នាំង)៖ ក្រសួងធម្មការ និងសាសនា រសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅខេត្តកំពង់ឆ្នាំង មានប្រារព្ធពិធីប្រកាសផ្សព្វផ្សាយ អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងខេត្តលើកទី២៤ ប្រគនប្រកាសនីយបត្រ ក្រោមអធិបតីភាពលោកបណ្ឌិត មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោកស្រី ងួន ធួន ទីប្រឹក្សារាជរដ្ឋាភិបាល លោក ឈូ ចាន់ឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដែលមានការនិមន្ត អញ្ជើញចូលរួមពីព្រះសង្ឃ មន្ត្រីរាជការទូទាំងខេត្តសរុបប្រមាណជិត១០០០នាក់។
កម្មវិធីនេះ ដើម្បីផ្សព្វផ្សាយសង្ឃប្រកាសឲ្យអនុវត្តទូទាំងខេត្ត ក្នុងគោលបំណងពង្រឹង ការគោរពធម៌វិនយ័ព្រះពុទ្ធសាសនា ឲ្យបានល្អ រួមចំណែកដល់ការអភិវឌ្ឍជាតិ ក្រោមការដឹកនាំសម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕