(កណ្ដាល)៖ កម្លាំងនគរបាលក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជូនជនសង្ស័យម្នាក់ដែលជាមុខសញ្ញាគាស់ផ្ទះប្រជាពលរដ្ឋយ៉ាង នៅក្រុងតាខ្មៅ បញ្ជូនទៅកាន់សាលាដំបូង ខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ជនសង្ស័យមានឈ្មោះ តុង ចាន់រ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរ មិនពិតប្រាកដ។
សូមជម្រាបថា កម្លាំងនគរបាលក្រុងតាខ្មៅ ក្រោមការដឹកនាំរបស់លោកយី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានធ្វើការស្រាវជ្រាវរហូតឈានដល់កំណត់មុខសញ្ញាជនម្នាក់ដែលសកម្មខាងគាស់ផ្ទះប្រជាពលរដ្ឋ ហើយធ្វើការប្រមាញ់បានសម្រេចនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២៣៖៥០នាទី នៅចំណុចផ្ទះជនរងគ្រោះក្នុងភូមិក្រពេីហារកេីត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប្រភពព័ត៌មានដដែល បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះពេជ្រ មុនី ភេទប្រុស អាយុ៤០ឆ្នាំ ភូមិក្រពើហារកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅខេត្តកណ្តាល, មុខរបរជាយោធា។
ប្រភពដដែលបានរៀបរាប់ដំណើររឿងថា នៅមុនកេីតហេតុជនរងគ្រោះ និងក្រុមគ្រួសារបានចាកចេញពីផ្ទះទៅលេងផ្ទះម្តាយក្មេកនៅភូមិព្រែកតាពៅ សង្កាត់ដេីមមៀន តាំងពីម៉ោង១០ព្រឹក ដោយបានចាក់សោរទ្វារផ្ទះត្រឹមត្រូវ។ លុះដល់វេលាកេីតហេតុខាងលេីមានប្រជាពលរដ្ឋនៅជិតខាងបានរាយការណ៍ថា បានឮសូរដូចមានជនសង្ស័យលួចគាស់ផ្ទះដែលម្ចាស់មិននៅ។
ភ្លាមនោះកម្លាំងសមត្ថកិច្ចកំពុងតែល្បាតនៅក្បែរនោះ ក៏បានចុះអន្តរាគមន៍ដល់កន្លែងកេីតហេតុស្រាប់តែឃេីញជនសង្ស័យកំពុងស្ពាយកាបូបពណ៌ខ្មៅ ដេីរចេញពីផ្ទះជនរងគ្រោះទេីបធ្វេីការឃាត់ខ្លួនឆែកឆេររកឃេីញវត្ថុតាងដូចខាងលេី រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដេីម្បីចាត់ការបន្តតាមនីតិវិធី៕