(ភ្នំពេញ)៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បាននឹងប្រារព្ធពិធីបិទប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៥ និងទិសដៅការងារឆ្នាំ២០១៦។
កិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិរង្ស ព្រមទាំងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រុមប្រឹក្សារាជធានី មេបញ្ជាការ មេបញ្ជាការរង ស្នងការ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត៕