Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កញ្ញា ស៊្រាង ស្រីមុំ និងក្រុមគ្រួសារ ប្រកាសបរិច្ចាគថវិកា១០០០ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ

15-03-2021 15:04

(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ កញ្ញា ស៊្រាង ស្រីមុំ និងក្រុមគ្រួសារ បានប្រកាសសូមបរិច្ចាគថវិកា ១០០០ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ។

ថវិកាត្រូវបានកញ្ញា បញ្ជាក់ថាបានផ្ញើជូនតាមធនាគារ ABA រួចរាល់ហើយ។

សូមជំរាបថា ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២០ នាក់ ក្នុងនោះករណីឆ្លងក្នុងសហគមន៍ចំនួន ១៨នាក់ និង២នាក់ជាករណីនាំចូលពីក្រៅប្រទេស ខណៈអ្នកជំងឺចំនួន៨៣ នាក់ជាសះស្បើយ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៣២៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៧៣០នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៥៩២នាក់, ស្លាប់ដោយសារកូវីដ១៩ម្នាក់ និងពីរនាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕