(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានពន្យល់លម្អិតពីភាពចាំបាច់ នៃការបង្កើតច្បាប់ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត»។
ការពន្យល់នេះ បានធ្វើឡើងក្នុងឱកាសដែលលោក និងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើសន្និសីទសារព័ត៌មានរួមគ្នា នៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ ដើម្បីបំភ្លឺលើការបង្កើតច្បាប់ស្ដីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត»៕
សូមទស្សនាវីដេអូរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពន្យល់លម្អិតពីភាពចាំបាច់ នៃការបង្កើតច្បាប់ថ្មី ទាំងស្រុងខាងក្រោមនេះ៖