(ពោធិ៍សាត់)៖ បុរសម្នាក់បានចូលព្រៃ រកឈើយកមកធ្វើផ្ទះ សំណាងអាក្រក់ស្រាប់តែ ជាន់មីនស្លាប់ស្ថិតនៅក្នុង ភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦។
លោកអនុសេនីយ៍ឯក ចាន់ សុខា មេអាវុធហត្ថស្រុកភ្នំក្រវាញ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជា ហេង អាយុ៥៨ឆ្នាំ មានមុខរបរជាកសិករ បច្ចុប្បន្នរស់នៅ ភូមិកើតហេតុខាងលើ បានដើរជាន់មីន បណ្តាលឲ្យស្លាប់ នៅនឹងកន្លែងកើតហេតុ ខណៈកំពុងដើរក្នុងព្រៃមួយកន្លែង ដើម្បីរុករកឈើសម្រាប់ យកមកសង់លំនៅឋាន។ លោកអនុសេនីយ៍ឯក បានឲ្យដឹងដែរថា ប្រភេទមីនដែលបង្កគ្រោះថ្នាក់ដល់ ប្រជាពលរដ្ឋខាងលើនេះ ជាប្រភេទមីនដែលបន្សល់ទុកកប់ក្នុងដីតាំងពីសម័យ សង្គ្រាមមកម្ល៉េះ។
បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ យកមកធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាននៃសព៕