(ភ្នំពេញ)៖ អាជ្ញាធរជាតិអប្សរា បានសម្រេចដាក់ឲ្យធ្វើចរាចរឯកទិស នៅមុខខ្លោងទ្វារទន្លេអុំចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង ១១៖៣០នាទីព្រឹក ចាប់ពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះតទៅ។
យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ការដាក់ឲ្យធ្វើចរាចរណ៍ឯកទិសនាពេលព្រឹក នៅមុខខ្លោងទ្វារទន្លេអុំនេះ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ ដែលកើតមានជារៀងរាល់នាពេលបច្ចុប្បន្នេះ។
តាមរយៈសេចក្តីជូនដំណឹងនេះ អាជ្ញាធរជាតិអប្សរា ក៏បានសំណូមពរដល់ភ្ញៀវទេសចរណ៍ និង អ្នកពាក់ព័ន្ធទាំងអស់ ចូលរួមសហការអនុវត្តឲ្យបានល្អតាមស្មារតី នៃសេចក្តីជូនដំណឹង៕