(ភ្នំពេញ)៖ អ្នកលេងបណ្តាញសង្គមឈ្មោះ កក្កដា សុភ័ណ្ឌ ប្រកាសតាមហ្វេសប៊ុកផ្ទាល់ខ្លួនថា មាន «វិជ្ជមានកូវីដ១៩»។ កក្កដា សុភ័ណ្ឌ បានសរសេរសារថា «Update to my health ! ខ្ញុំ កក្កដា សោភណ្ឌ័ បានទទួលលទ្ធផលពីគ្រូពេទ្យថា ខ្ញុំ Positive, មានផ្ទុកមេរោគ Covid-19 នេះពិតមែន។ អ្វីដែលស្មានមិនដល់ បានកើតឡើងហើយ...»។
លោកបន្តថា «ឥឡូវនេះ ខ្ញុំធ្វើតាមការណែនាំរបស់គ្រូពេទ្យ នឹងពង្រឹងស្មារតីអោយបានល្អ រង់ចាំការព្យាបាល។ សូមទោសអ្នករាល់គ្នាផង... បើខ្ញុំមិនមកពិនិត្យ ខ្ញុំគេចវេស វាជារឿងមិនល្អទេ សុខចិត្តអោយអ្នកទាំងអស់គ្នាជេរខ្ញុំ...»។
លោកបន្ថែមថា «សូមទោសមិត្តភក្តិ អ្នករាប់អាន ដែលខ្ញុំនាំទុក្ខអោយ..សូមមេត្តាទៅពិនិត្យសុខភាពដែលនៅជិត នឹងស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល កុំអោយស្តាយក្រោយដូចខ្ញុំ»។
តាមការបង្ហោះព័ត៌មានរបស់លោក កក្កដា សុភ័ណ្ឌ បានបង្ហាញថា លោកបានទៅចូលរួមពិធីមង្គលការមួយ នៅខេត្តតាកែវ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នាពេលថ្មីៗនេះ៕