(ភ្នំពេញ)៖ គិតត្រឹមព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ មានអ្នកឆ្លងកូវីដ១៩ សរុប១៣៣នាក់ ក្នុងខេត្តព្រះសីហនុ។ នេះយោងតាម លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៤ ខែមីនានេះ។
លោកអះអាងថា លទ្ធផលប្រតិបត្តិការរបស់ក្រុមការងារចម្រុះរដ្ឋបាលខេត្តព្រះសីហនុ លើព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ គិតត្រឹមម៉ោង ៨៖៣០នាទីព្រឹក មានដូចតទៅ៖
១៖ សភាពការណ៍
* អ្នកជាសះស្បើយ សរុបចំនួន៤៣នាក់ ស្រី១៥នាក់។
* អ្នកវិជ្ជមានសរុប១៣៣នាក់ ស្រី៥៤នាក់។
* អ្នកជំងឺនៅសល់ ៩០នាក់ ស្រី៣៩នាក់ បានដាក់អោយសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត (ពេទ្យចំការចេក) និងកន្លែង ព្យាបាល សាកាណា (Sakana)។
២៖ ប្រតិបត្តិការ
* បានយកសំណាកថ្មីតាមគោលដៅ HOTSPOT ចំនួន ១កន្លែងបានចំនួន ២៩នាក់ ស្រី ១៣នាក់ (បូកយោង ១០៨៧៩នាក់ ស្រី ៤៦៤៣នាក់)។
* បានយកសំណាកលើកទី២ ចំនួន ៤៤៨នាក់ ស្រី ១៧៤នាក់ (បូកយោងចំនួន ៤៩៩៩នាក់ ស្រី ២០៣៧នាក់)។
* បានយកសំណាកអ្នកជំងឺចំនួន ៤៥នាក់ ស្រី ២១នាក់ (បូកយោងចំនួន ២៧៩នាក់ ស្រី ១៣២នាក់)។
* បានយកសំណាកករណីសង្ស័យ ចំនួន ០០នាក់ (បូកយោងចំនួន ២២៣នាក់ ស្រី ៤៥នាក់)។
៣៖ វិធានការ
* បានចេញសេចក្តីសម្រេចបញ្ចប់ជាមណ្ឌលចត្តាឡីស័ក និងបើកអោយដំណើរការអាជីវកម្មឡើងវិញចំនួន ០២កន្លែង (បូកយោង ៤កន្លែង)។
* បានពិន័យអន្តរការណ៍ជាប្រាក់ចំពោះអ្នកបើកបររថយន្ត និងទោចក្រយានយន្តដែលបានល្មើសលួចបន្លំ។ និងគេចវេសពីគោលដៅត្រួតពិនិត្យរថយន្តឆ្លងកាត់ចេញ*ចូលខេត្តព្រះសីហនុ (គោលដៅត្រួតពិនិត្យចត្តាឡីស័ក) តាមអនុក្រឹត្យលេខ២៧ ចំនួន៩ករណី ក្នុងនោះម្ចាស់ទោចក្រយានយន្ត១នាក់បានបង់ប្រាក់ពិន័យចំនួន១លានរៀលរួចរាល់ នៅសល់ម្ចាស់រថយន្ត*ទោចក្រយានយន្ត ៨នាក់ទៀតមិន ទាន់បង់(បូកយោង១៨ករណី)។ ចំពោះរថយន្ត និងទោចក្រយានយន្តបានរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា និងស្រុកព្រៃនប់។ ចំណែកអ្នកដំណើរ បានណែនាំអោយត្រឡប់ទៅក្រោយវិញ។
* បានបញ្ចប់ការចុះធ្វើកិច្ចសន្យាជាមួយម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងអាជីវកម្ម សេវាកម្មគ្រប់ប្រភេទ។
* បានបន្តបិទការចេញ*ចូលទីតាំងធ្វើចត្តាឡីស័កចំនួន ៤២កន្លែង។
* បន្តស្រាវជ្រាវ និងអំពាវនាវដល់អ្នកដែលមានការពាក់ព័ន្ធអោយស្ម័គ្រ ចិត្តមកយកវត្ថុសំណាក និងធ្វើចត្តា ឡីស័កអោយបានត្រឹមត្រូវស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។
៤៖ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩
* បានចាក់លើកទី១ ចំនួន២៤២ នាក់ ស្រី៨៩នាក់ (បូកយោងចំនួន ៣៩១១នាក់ ស្រី ១០៥៦នាក់)។
* បានចាក់លើកទី២ ចំនួន ១៣៣ នាក់ ស្រី១៣នាក់ (បូកយោងចំនួន ៣៥៨នាក់ ស្រី ៥៨នាក់)។
សូមជម្រាបដែរថា កម្ពុជាកំពុងជួបប្រទះការឆ្លងជំងឺកូវីដ១៩ យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន គឺជាព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលធ្វើឲ្យមានអ្នកឆ្លងជាបន្តបន្ទាប់ មិនទាន់មានភាពធូរស្រាលនៅឡើយ។ គិតត្រឹមព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៣០៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៦៤៧នាក់, អ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៦៥៦នាក់, ស្លាប់ដោយសារកូវីដ១៩ ម្នាក់ និងម្នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ ពេលកំពុងទទួលការព្យាបាល៕