(ភ្នំពេញ)៖ ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បានប្រមូលចំណូលចូលថវិកាជាតិ ជាង ៣៦១ពាន់លានរៀល (៣៦១,៧៤៤,៧៧៧,៥៩២រៀល)។ នេះបើយើងតាមរបាយការណ៍បូកសរុបការងារប្រឆាំងឆ្នាំ២០១៥ របស់ក្រសួងដែនដី ដែលបានចែកចាយដល់ដៃអ្នកព័ត៌មាននាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
យោងតាមរបាយការណ៍បានឲ្យដឹងថា ចំណូលទាំងអស់នេះទទួលបានពីសេវាសុរិយោដីជាង ៣ម៉ឺនលានរៀល, សេវាសំណង់ជាង ៨ពាន់លានរៀល, ជួលទីតាំងរោងចក្រ សហគ្រាសជាង ២៦៩លានរៀល និងចំណូលពីពន្ធលើការផ្ទេរអចលនទ្រព្យ ដែលប្រមូលដោយអង្គភាពពន្ធដារ បានជាង ៣២០ពាន់លានរៀល៕