(ភ្នំពេញ)៖ ទីតាំងចំនួន៨ ក្នុងរាជធានីភ្នំពេញ ត្រូវបានអនុញ្ញាឲ្យបើកឡើងវិញហើយ ក្រោយទីតាំងទាំងនោះបញ្ចប់ការធ្វើចត្តាឡីស័ករួចរាល់។ នេះបើយោងតាមតារាងទីតាំង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១។
ទន្ទឹមនឹងអនុញ្ញាឲ្យបើកឡើងវិញនូវទីតាំងខាងលើ រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ឲ្យរដ្ឋបាលខណ្ឌ ធ្វើកំណត់ហេតុជាមួយម្ចាស់ទីតាំង ដោយគោរពតាមលក្ខខណ្ឌ ៣ដូចខាងក្រោម៖
១៖ គោរពតាមវិធានការ ៣ការពារ និង៣កុំ
២៖ អនុវត្តវិធានការក្រសួងសុខាភិបាល
៣៖ ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច គ្រប់ពេលវេលា ដោយឥតលក្ខខណ្ឌ ដើម្បីការពារ និងទប់ស្កាត់មេរោគកូវីដ១៩៕